សន្តិសុខសង្គម
នគរបាលស្រុកត្រាំកក់ឃាត់ខ្លួនក្រុមអ្នកលេងល្បែងមាន់ជល់បានមួយក្រុម
ក្រោមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ សម្របសម្រួលនីតិវិធីពីសំណាក់លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ផងនោះ ក្រុមអ្នកលេងមាន់ជលជាច្រើននាក់ ត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកត្រាំកក់ បង្ក្រាប ជាមួយ និងវត្ថុតាង។

ការចុះបង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៣និង២០នាទី ដោយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ដឹកនាំបញ្ជាដោយលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ នៅទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ដីមួយកន្លែងចំណុចធាតុត្រពាំងស្រង៉ែ ស្ថិតក្នុងភូមិត្រពាំងស្រង៉ែ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាលេងល្បែងស៊ីសងជល់មាន់ដីបានចំនួន 0៦នាក់មាន៖
១.ឈ្មោះ ប៉ាក់ សារ៉ាត់ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិអង្គតាងឹល ឃុំគុស ស្រុកត្រាំកក់។
២.ឈ្មោះ ឡុង សៅ ភេទប្រុស អាយុ ៦៨ឆ្នាំ មានទីលំនៅភូមិត្រពាំងត្រគៀត ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។
៣.ឈ្មោះ ស្រ៊ី ថា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់។
៤.ឈ្មោះ វ៉ា សម្បត្តិ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិដំណាក់ចង្អើរ សង្កាត់កែប ក្រុងកែប ខេត្តកែប។
៥.ឈ្មោះ ជេន គា ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ។
៦.ឈ្មោះ អែម ធា ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់។ ដោយឡែកវត្ថុតាងដកហូតបានរួមមាន:
- មាន់ជល់ចំនួន ០៥ក្បាល (ងាប់ចំនួន0២ក្បាល) (រស់ចំនួន០៣ក្បាល)។
- ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ចំនួ០១គ្រឿង
- ខ្សែសម្រាប់ព័ទ្ធសង្វៀនចំនួន០១ដុំ
- ស្គុតសម្រាប់រំផ្លែមាន់ចំនួន០៤ដុំ
- កន្ត្រកដាក់មាន់ចំនួន១០
- ម៉ូតូចំនួន ១៦គ្រឿង
- ទូរសព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលេី រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


