សន្តិសុខសង្គម
ស្នងការខេត្តកណ្ដាល ថា វីដេអូសុំទោសរបស់បុគ្គលឈ្មោះ Love Riya ជាវីដេអូចាស់
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី១៤ ខែសីហានេះ បានបព្ជាក់ថា វីដេអូដែលបានចែកចាយនៅលើបណ្ដាញសង្គមពីការសុំទោសជាសាធារណៈរបស់អ្នកលក់ឡេឧកញ៉ា Love Riya គឺជាវីដេអូចាស់ ខណៈបុគ្គលរូបនេះ គឺកម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីច្បាប់។ ការចេញមកបញ្ជាក់នេះ ធ្វើឡើងក្រោយមានអ្នកលេងបណ្ដាញសង្គមមួយចំនួនបានចែកចាយឃ្លីបវីដេអូមួយរបស់អ្នកលក់ឡេឧកញ៉ា Love Riya ពីការសុំទោសសាធារណជនអំពីកំហុសឆ្គងរបស់ខ្លួន។

តាមការបញ្ជាក់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ករណីបុគ្គលលក់ឡេឈ្មោះ Love Riya កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីច្បាប់ ចំពោះវីដេអូ សុំទោសនេះមិនមែនជាករណីដែលសមត្ថកិច្ចជំនាញកំពុងអនុវត្តនោះទេ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លួនថៅកែលក់ឡេ Love Riya ស្ថិតនៅភូមិគ្រឹះក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីសាកសួរ។ ទោះបីយ៉ាងណា រហូតមកដល់យប់ថ្ងៃទី១៤សីហានេះ នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅមិនទាន់បញ្ជាក់ពីការឃាត់ខ្លួនអ្នកលក់ឡេល្បីឈ្មោះ Love Riya នេះនៅឡើយទេ៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


