សន្តិសុខសង្គម
Update៖ ការចុះពិនិត្យឃ្លាំងស្តុកទំនិញរបស់ចែ ទូច រកឃើញសាច់ក្លាសេរាប់សិបតោន ខណៈមន្ត្រីជំនាញថា បានបង់ពន្ធត្រឹមត្រូវ
ប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផត ដែលគេដឹងថា ជារបស់ឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធហៅ “ចែទូច” ត្រូវបានមន្ត្រីជំនាញរកឃើញសាច់ក្លាសេដូចជា ជង្គង់មាន់ស្លាបមាន់,ជើងមាន់ ក្បាលទា និងគ្រឿងក្នុងជ្រូក រាប់សិបតោន តែមន្ត្រីថា បានបង់ពន្ធត្រឹមត្រូវ។

តាមមន្ត្រីជំនាញ ទំនិញទាំងនេះបាននាំចូលពីប្រទេសថៃ តាមប្រទេសវៀតណាម និងប្រទេសឡាវ ចូលមកស្តុកទុកនិងចែកចាយនៅក្នុងទីផ្សារនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមកំណត់ហេតុរបស់មន្ត្រីគយ បានឲ្យដឹងថា ទំនិញដែលស្ថិតនៅក្នុងឃ្លាំងនេះ បានធ្វើការបង់ពន្ធនាំចូលត្រឹមត្រូវ និងតាមលទ្ធផលវិភាគបណ្តោះអាសន្នរបស់មន្ត្រីអគ្គនាយកដ្ឋាន ក ប ប ទំនិញទាំងនេះបានរក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវ និងពុំមានសារធាតុគីមី (FORMALIN) ដែលបណ្តាលអោយប៉ះពាល់សុខភាពនោះទេ។ មន្ត្រីជំនាញបានបន្តយកសំណាកគំរូចំនួន ១៥មុខ ដើម្បីបន្តវិភាគរកម៉ែក្រូជីវសាស្ត្រក្នុងម្ហូបអាហារ និងសម្រេចធ្វើការបិទសៀល ឃ្លាំងផ្អាកដំណើរការចែកចាយ និងលក់ដូរជាបណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផលបញ្ជាក់ជាផ្លូវការពីមន្ទីរពិសោធន៍របស់អគ្គ នាយកដ្ឋាន(កបប) បន្ថែមទៀត។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះបានចុះឡោមព័ទ្ធទីតាំងឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផត ឯក នៅចំណុចផ្ទះលេខ១៣២ ផ្លូវបេតុង ក្នុងភូមិទី៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងនាំចូលទំនិញដ៏ធំនេះត្រូវបានគេស្គាល់ថា ជារបស់ឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ ហៅ”ចែទូច” ដែលមានប្តីមានឋានន្តរស័ក្តថ្នាក់ឧត្តមសេនីយ៍ទោ ជាស្នងការខេត្តមួយនៅជាប់ព្រំដែនប្រទេសថៃ៕
អត្ថបទ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


