Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលឲ្យ​ប្រយ័ត្ន៖ អាហារ​កកៗ​​ក្លាសេ ក៏​មាន​លទ្ធផល​ឆ្លង​កូវីដ១៩​ដែរ

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានអះអាងថា មានការសិក្សាខ្លះបង្ហាញថាវីរុសកូវីដ១៩ អាចរស់នៅអាហារ​កកៗ បើទោះបីជាវីរុសនេះមិនអាចបង្កើតកូនចៅក្នុងចំណីអាហារក៏ដោយ។

ក្រសួងសុខាភិបាលបានបន្តថា បុគ្គលអាចមិនឆ្លងវីរុសកូវីដ១៩ពីចំណីអាហារ ឬចំណីអាហារវេចខ្ចប់ប្រសិន​បើ​បានអនុវត្តវិធានការអនាម័យចំអិនអាហារ ឱ្យបានជាប់ជានិច្ចនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ អនុវត្តកូនសោរគន្លឹះ​៥យ៉ាង ដើម្បីធ្វើឱ្យចំណីអាហារមានសុវត្ថិភាពល្អសំដៅចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សោរគន្លឹះទាំង៥យ៉ាងនោះរួមមាន៖

ទី១. រក្សាអនាម័យ លាងសម្អាត​ដៃឱ្យ​បាន​ញឹកញាប់ ជាមួយសាប៊ូនិងទឹកស្អាតឬទឹកអាកុលលាងដៃ ឬលាងដៃមុននិងក្រោយចាប់​កាន់​ចំណីអាហារ​ម្ហូបអាហារកក សាច់ឬអាហារស្រស់បន្លែផ្លែឈើជាដើម និងសម្អាតជាមួយសាប៊ូនិងទឹកស្អាតឬជួតសំអាតវត្ថុនិងផ្ទៃនានាដែលសង្ស័យថាមានប្រឡាក់ឱ្យបានស្អាតជានិច្ច។

ទី២. ទុកដាក់អាហារឆៅនិងឆ្អិនឱ្យដាច់ដោយឡែកពីគ្នា។

ទី៣.ចម្អិនអាហារឲ្យបានឆ្អិនល្អជាពិសេសសាច់សត្វស្លាបស៊ុតអាហារសមុទ្រនិងអាហារដែលយកចេញពីការបង្កកចៀសវាងការចម្លងវីរុសឬមេរោគជាយថាហេតុ។

ទី៤.មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយដោយបើយើងអាចរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់គឺត្រូវឱ្យនៅក្រោមសីតុណ្ហភាព៥ អង្សារទេ។ បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកម្ដៅគឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០ អង្សាសេ។

ទី៥. ប្រើប្រាស់ទឹកនិងវត្ថុធាតុដើមដែលមានសុវត្ថិភាព។

ក្រសួងសុខាភិបាលសូមក្រើនរំលឹកដល់សាធារណជនទាំងអស់ ជាពិសេសយុវវ័យគ្រប់រូបឱ្យបន្ត ប្រុងប្រយ័ត្ន​ខ្ពស់ការពារជានិច្ច កុំភ្លេចខ្លួនឲ្យសោះដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួន ឱ្យស្របតាមការរៀនរស់​ជាមួយវត្តមានវីរុសកូវីដ១៩ តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ សំដៅបង្ការគ្រប់គ្រងនិង​កាត់ផ្ដាច់នូវខ្សែចម្លងនូវមេរោគកូវីដ១៩ និងបន្តការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារនិង៣កុំ។

ជាមួយគ្នានេះដែរ កុំទៅកាន់កន្លែងមនុស្សជួបជុំអ៊ូរអរគ្នាច្រើន កន្លែងមនុស្សនៅជិតគ្នានឹងកន្លែងដែលបិទជិតព្រោះជាទីតាំងមានហានិភ័យឆ្លងខ្ពស់បំផុតដូចជាជួបជុំគ្នាដើម្បីទទួលទានបាយរួមគ្នាឬបង្កឲ្យមានការជួបជុំពិធីភ្ជាប់ពាក្យឬពិធីបុណ្យទានអ្វីមួយដែរនឹងកាត់បន្ថយការធ្វើដំណើរចល័តឬនៅផ្ទះប្រសិនបើមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅផ្ទះ៕

អត្ថបទសំអឿន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម