កីឡា
ព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី៖ កីឡាគុនចម្រុះកម្ពុជាចាប់ផ្ដើមប្រកួតនៅរសៀលនេះហើយ
បន្ទាប់ពីចាប់គូរួចរាល់ហើយនោះផ្នែកកីឡាគុនចម្រុះ (MMA) នឹងត្រូវប្រកួតប្រជែងដើម្បីស្វែងរកមេដាយជូនប្រទេសរៀងៗខ្លួនហើយនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នេះក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ដែលកំពុងធ្វើឡើងនៅឯប្រទេសបារ៉ែន។

ក្រុមគុនចម្រុះកម្ពុជា (MMA)
នេះជាសមាសភាពក្រុមកីឡាគុនចម្រុះកម្ពុជាត្រូវប៉ះដៃគូរួមមាន៖
កីឡាករ សុខ ដេវីត vs Sharifov Umar ទម្ងន់ 50kg ប្រទេសតាហ្ស៊ីគីស្ថាន
កីឡាករ រី កែវសំណាង vs Himara BMA ទម្ងន់ 55kg ប្រទេសឥណ្ឌូនេស៊ី
កីឡាការិនី ខន វិចិត្រចាន់ត្រា vs Ratcliff Charlie ទម្ងន់ 45kg ប្រទេសហ្វីលីពីន
កីឡាការិនី ទេព ស្រីនិច vs Takada Atsuhi ទម្ងន់ 55kg ប្រទេសជប៉ុន
លើប្រភេទកីឡាគុនចម្រុះ (MMA) ធ្វើការប្រកួតចាប់ពីថ្ងៃទី ២៣ ដល់ ២៦ ខែតុលា ឆ្នាំ២០២៥ ទើបបិទបញ្ចប់ និងអាចរកឃើញកីឡាករ កីឡាការិនី រូបណាឈ្នះមេដាយជូនប្រទេសរបស់ខ្លួន។ ការប្រកួតកីឡាយុវជន អាស៊ី លើកទី៣ ដែលកំពុងប្រារព្ធឡើងនៅប្រទេសបារ៉ែននេះដំណើរការចាប់ពីថ្ងៃទី២២ ដល់ ៣១ ខែតុលា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះមាន ២៦ប្រភេទកីឡា និងត្រូវជា ២៧២វិញ្ញាសាប្រកួតប្រជែង៕




គូប្រកួតនៅរសៀលនេះ
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


