Connect with us

កីឡា

ក្លិបលំដាប់កំពូលទាំង ៥ មានតម្លៃថ្លៃបំផុតក្នុងលោក ខណៈ Barcelona ឈរលេខ ៣

បានផុស

នៅ

ក្លិបបាល់ទាត់កំពូលៗនៅតំបន់ អឺរ៉ុប បច្ចុប្បន្នសុទ្ធតែមានតម្លៃដល់រាប់ពាន់លានដុល្លារអាមេរិក ប៉ុន្តែក្រឡេកមកមើលក្លិបជាប់ក្នុងចំណាត់ថ្នាក់លំដាប់កំពូលទាំង ៥ មានតម្លៃថ្លៃបំផុតសម្រាប់ឆ្នាំ ២០២៥ គឺមានក្លិបមកពី អេស្ប៉ាញ ២ អង់គ្លេស ២ និង អាល្លឺម៉ង់ ១។

ក្រុម Real Madrid
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យពី Sportico បានបង្ហាញថា ក្លិប Real Madrid បានឈរនៅចំណាត់ថ្នាក់ទី ១ ជាក្លិបមានតម្លៃថ្លៃបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៥ ពោលគឺមានតម្លៃសរុប ៦.៥៣ ពាន់លានដុល្លារអាមេរិក។ ចំណែក Manchester United ឈរនៅចំណាត់ថ្នាក់ទី ២ មានតម្លៃ ៦.០៩ ពាន់លានដុល្លារអាមេរិក។

ក្រុម Barcelona

ក្រុម Barcelona ឈរចំណាត់ថ្នាក់ទី ៣ មានតម្លៃ ៥.៧១ ពាន់លានដុល្លារអាមេរិក។ រីឯក្រុម Liverpool ឈរនៅចំណាត់ថ្នាក់ទី ៤ មានតម្លៃ ៥.៥៩ ពាន់លានដុល្លារអាមេរិក និង ក្លិប​ Bayern Munich ឈរនៅចំណាត់ថ្នាក់ទី ៥ មានតម្លៃ ៥.២១ ពាន់លានដុល្លារអាមេរិក។

ចំណាត់ថ្នាក់ក្រុមទាំង ៥ មានតម្លៃក្លិបថ្លៃបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៥៖

  • Real Madrid មានតម្លៃ ៦.៥៣ ពាន់លានដុល្លារអាមេរិក
  • Manchester United មានតម្លៃ ៦.០៩ ពាន់លានដុល្លារអាមេរិក
  • Barcelona មានតម្លៃ ៥.៧១ ពាន់លានដុល្លារអាមេរិក
  • Liverpool មានតម្លៃ ៥.៥៩ ពាន់លានដុល្លារអាមេរិក
  • Bayern Munich មានតម្លៃ ៥.២១ ពាន់លានដុល្លារអាមេរិក៕
ចំណាត់ថ្នាក់ក្លិបលំដាប់កំពូលទាំង ៥

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម