កីឡា
លោក XISCO MUNOZ សរសើរព្រះខ័នរាជ្យស្វាយរៀងល្អមួយឈុតតែម្ដងយប់មិញ
គ្រូបង្វឹករបស់ក្រុមមកពីម៉ាឡឹស៊ី Johor Darul Ta’zim ថាក្រុមព្រះខ័នរាជ្យស្វាយរៀងយប់មិញនេះលេងល្អមួយឈុតតែម្ដងមិនថាខ្សែប្រយុទ្ធប្រអប់ បម្រើ និងបច្ចេកទេសតាក់តិចគឺល្អតែម្ដង។

លោក XISCO MUNOZ
លោក XISCO MUNOZ ដែលជាគ្រូបង្វឹករបស់ក្រុម Johor បានសរសើរក្រុមម្ចាស់ផ្ទះព្រះខ័នរាជ្យស្វាយរៀងពិតជាធ្វើបានល្អ និងលេងបានល្អទាំងប្រយុទ្ធក្នុងប្រអប់ ស្តាយ តាក់តិច នៃការលេងគឺល្អព្រមគ្នាមួយឈុតតែម្ដងក្នុងជំនួបជាមួយក្រុមលោក។

ទិដ្ឋភាពប្រកួតយប់មិញ
ងាកមកកូនក្រុមរបស់លោកវិញគឺធ្វើមិនបានល្អនោះឡើយនៅវគ្គទី១ ដូច្នេះលោកបានផ្លាស់ប្ដូរតាក់តិចលេងថ្មីនៅវគ្គទី២ ទើបបានប្រសើរ និងអាចទទួលបានលទ្ធផលដូចនេះ។ បើទោះជាលទ្ធផលត្រឹមស្មើយប់មិញនេះក្ដី ប៉ុន្តែមិនបានជះផលអាក្រក់អ្វីមួយដល់ក្រុមរបស់លោកនោះទេ ព្រោះ ៣ប្រកួតកន្លងមកនេះ Johor ឈ្នះ២ ស្មើ១ មិនទាន់ចាញ់នោះឡើយ។ លោកនៅតែមានក្ដីសង្ឃឹមថាក្រុមធ្វើបានល្អ និងបានឡើងទៅជុំបន្តនៃពានរង្វាន់ Shopee Cup នេះ។

ទិដ្ឋភាពប្រកួតយប់មិញ
បញ្ជាក់ដែរថា ការប្រកួតលើកទី៣ របស់ព្រះខ័នរាជ្យស្វាយរៀង ជាមួយក្រុមខ្លាំង Johor Darul Ta’zim នៃវគ្គសន្សំពិន្ទុក្នុងពូល B នេះបានត្រឹមស្មើគ្នា ២-២ ប៉ុណ្ណោះនៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯពហុកីឡដ្ឋានមរតកតេជោ។ ក្រុមម៉ាឡេស៊ី Johor កំពុងឈរលេខ១ មាន ៧ពិន្ទុ៕


ទិដ្ឋភាពប្រកួតយប់មិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


