កីឡា
Gabi បានទម្លាយថា ខ្លួនជាអ្នកស្នើសុំក្លិប Terengganu ផ្តាច់កុងត្រាដើម្បីចាកចេញ
អតីតខ្សែប្រយុទ្ធស្លាបរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Gabriel Silva បានទម្លាយមូលហេតុពិតនៅពីក្រោយការចាកចេញពីក្លិបលីគកំពូល ម៉ាឡេស៊ី Terengganu FC ដោយសាររូបគេស្នើសុំក្លិប ដើម្បីផ្តាច់កិច្ចសន្យាមុនពេលកំណត់ដោយខ្លួនឯង។

កាលពីថ្ងៃ អាទិត្យ ទី ៤ ខែ មករា ឆ្នាំ ២០២៦ ក្លិប Terengganu FC បានប្រកាសជាផ្លូវការ អំពីការចែកផ្លូវគ្នាជាមួយកីឡាករ ប្រេស៊ីល Gabi បន្ទាប់ពីរួមរស់ជាមួយគ្នាបានកន្លះរដូវកាល។ ក្រោយការប្រកាសនេះ Gabi បានចេញសារទម្លាយហេតុផលនៅលើ IG ថា ការចាកចេញនេះ គឺរូបគេស្នើសុំក្លិបផ្តាច់កិច្ចសន្យាដោយខ្លួនឯង ដោយសារមានធុរៈចាំបាច់ជាមួយគ្រួសារនៅស្រុកកំណើត។

ជុំវិញរឿងនេះ Gabi បានបង្ហោះសារនៅលើ IG ដូច្នេះ ថា៖ «ថ្ងៃនេះ ខ្ញុំសូមនិយាយលា ដែលវាពិតជាលឿនជាងការរំពឹងទុក ហើយនេះមិនមែនជាការសម្រេចចិត្តងាយស្រួលនោះទេសម្រាប់ខ្ញុំ។ ដំបូង ខ្ញុំចង់សូមទោសទៅកាន់គ្រប់គ្នា សម្រាប់ការចាកចេញរបស់ខ្ញុំមុនពេលកំណត់នៃកិច្ចសន្យាជាមួយក្លិប។ វាមិនដែលកើតឡើងពីមុនមកទេ នៅក្នុងអាជីពរបស់ខ្ញុំ ដែលខ្ញុំចាកចេញពីក្លិបមុនកំណត់នៃកិច្ចសន្យា ឬស្នើសុំផ្តាច់កិច្ចសន្យាបែបនេះ។ នេះជាលើកដំបូងហើយ។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ផងដែរ អំពីហេតុផល។ វាមិនមានរឿងអ្វីជាមួយក្លិប ឬកីឡាករនោះទេ។ វាជាការសម្រេចចិត្តមួយ ដែលខ្ញុំធ្វើឡើងសម្រាប់គ្រួសាររបស់ខ្ញុំ ហើយគ្រួសាររបស់ខ្ញុំ គឺជាអទិភាពដំបូង។ ខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងយល់។…»។
គួរឱ្យដឹងថា Gabi បង្ហាញខ្លួនសរុបជាមួយក្រុម Terengganu FC បានចំនួន ១២ ប្រកួត ក្នុងនោះរកបាន ៣ គ្រាប់ និង ១ បញ្ជូន (assist)៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


