កីឡា
ព្រះខ័នរាជស្វាយរៀង ឈរលើកំពូលតារាង ខណៈបឹងកេត និង ណាហ្គាវើលដ៍ កំពុងល្អ
ព្រះខ័នរាជស្វាយរៀង បានឡើងឈរលើកំពូលតារាងវិញហើយ ក្រោយធ្លាក់ទៅលេខ ២ កាលពីសប្តាហ៍មួយ បន្ទាប់ពីបានយកឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ដោយលទ្ធផល ៤-១ ក្នុងសប្តាហ៍ទី១៥ កាលពីថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ ២០២៦។

ព្រះខ័នរាជស្វាយរៀង មាន ៣៦ ពិន្ទុ ពីការឈ្នះ ១២ ប្រកួត និង ចាញ់ ៣ ប្រកួត ដោយបាននាំមុខ ២ ពិន្ទុ លើក្រុមចំណាត់ថ្នាក់លេខ ២ ភ្នំពេញក្រោន ដែលភ្លាត់ស្មើ អឹមអូអាយ កំពង់ដេវ៉ា ១-១ ក្នុងសប្តាហ៍ទី១៥។ ភ្នំពេញក្រោន នៅតែរក្សាកំណត់ត្រាមិនទាន់ចាញ់ គឺឈ្នះ ១០ ប្រកួត និង ស្មើ ៤ ប្រកួត មាន ៣៤ ពិន្ទុ។ ទោះជាយ៉ាងណា ភ្នំពេញក្រោន នៅមាន ១ ប្រកួតក្នុងដៃ។

ក្លិបបាល់ទាត់ បឹងកេត និង ណាហ្គាវើលដ៍ កំពុងស្ថិតនៅលើផ្លូវដ៏ល្អសម្រាប់ការប្រកួតជើងទី២នៃលីគបាល់ទាត់កំពូលកម្ពុជា បន្ទាប់ពីទទួលបានជ័យជម្នះបន្តបន្ទាប់គ្នានាប៉ុន្មានសប្តាហ៍ចុងក្រោយ។

បឹងកេត បានឈ្នះ ៣ ប្រកួតជាប់គ្នាគឺ ឈ្នះ ព្រះខ័នរាជស្វាយរៀង ២-១, ឈ្នះកងយោធពលខមេរភូមិន្ទុ ៦-០ និង ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ៣-១ ដើម្បីមាន ២៨ ពិន្ទុ ឡើងឈរចំណាត់ថ្នាក់លេខ៣។ ពួកគេកំពុងក្លាយជាក្រុមដែលប្រជែងជើងឯកជាមួយក្រុម ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន។

ស្ងាត់ៗ ណាហ្គាវើលដ៍ បានឡើងដល់ចំណាត់ថ្នាក់លេខ ៤ បន្ទាប់ពី ៤ ប្រកួតចុងក្រោយមិនទាន់បរាជ័យឡើយ។ ពួកគេបានឈ្នះ កងយោធពលខេមរភូមិន្ទ ២-០, ស្មើ អាយអេសអាយ ដង្កោសែនជ័យ ១-១, ឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ៣-០ និងឈ្នះ អង្គរថាយហ្គឺរ ២-១ ដើម្បីមាន ២៥ ពិន្ទុ ដោយទម្លាក់ អង្គរថាយហ្គឺរ ទៅលេខ ៥ ។

ជាមួយគ្នា វិសាខា នៅបន្តឈរលេខ ៦ បន្ទាប់ពីឈ្នះ ២ ប្រកួតជាប់គ្នាចុងក្រោយ ហើយ អឹមអូអាយ កំពង់ដេវ៉ា ឈរលេខ ៧ ក្រោយចាញ់ ១ ប្រកួត និងស្មើចុងក្រោយ ហើយឡាយហ្វ ខេត្តព្រះសីហនុ ស្ថិតនៅបាតតារាង ដោយចាញ់ ១២ ប្រកួត ស្មើ១ប្រកួត និងឈ្នះ ១ប្រកួតប៉ុណ្ណោះ៕

អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


