កីឡា
Ronaldo ស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ជាកំពូលកីឡាកររកគ្រាប់បាល់ដោយជើងឆ្វេងច្រើនបំផុត
ខ្សែប្រយុទ្ធ Cristiano Ronaldo បានសាងភាពភ្ញាក់ផ្អើលជាថ្មី ដោយត្រូវបានគេកត់ត្រា ជាកីឡាករម្នាក់ស្ថិតនៅចំណាត់ថ្នាក់លំដាប់កីឡាករកំពូលទាំង ១០ ដែលស៊ុតបញ្ចូលទីដោយប្រើជើងឆ្វេងឱ្យក្លិបច្រើនបំផុតក្នុងសតវត្សទី ២១ នេះ។

ជាការពិត កំណត់ត្រានេះ ពិតជាធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ដោយសារខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤១ ឆ្នាំរូបនេះ ជាកីឡាករជំនាញជើងស្តាំ ប៉ុន្តែបែរជាអាចជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ជាកីឡាកររកគ្រាប់បាល់បាន ដោយប្រើជើងឆ្វេងច្រើនបំផុត។
គិតត្រឹមពេលនេះ Ronaldo រកបានគ្រាប់បាល់ដោយស៊ុតជើងឆ្វេងឱ្យក្លិបបានចំនួន ១៤៧ គ្រាប់ ដែលធ្វើឱ្យគាត់ឈរនៅចំណាត់ថ្នាក់លេខ ៩។ ចំណែកកីឡាករលំដាប់កំពូលទាំង ១០ ផ្សេងទៀត សុទ្ធតែជាកីឡាករ ដែលមានជំនាញជើងឆ្វេងស្រាប់ ដូចជា Lionel Messi ឈរលេខ ១ រកបាន ៦៤៧ គ្រាប់, Hulk ឈរលេខ ២ រកបាន ២៦៣ គ្រាប់, Mohamed Salah ឈរលេខ ៣ រកបាន ២៣២ គ្រាប់, Antoin Griezmann ឈរលេខ ៤ រកបាន ១៩៨ គ្រាប់។

បន្ទាប់មកទៀត Erling Haaland ឈរនៅលេខ ៥ រកបាន ១៩៣ គ្រាប់, អតីតកីឡាករ Lukas Podolski ឈរនៅលេខ ៦ រកបាន ១៦៨ គ្រាប់, Angel Di Maria ឈរនៅលេខ ៧ រកបាន ១៥៦ គ្រាប់, Romelu Lukaku ឈរនៅលេខ ៨ រកបាន ១៥១ គ្រាប់ និងចុងក្រោយ Arjen Roben ឈរនៅលេខ ១០ រកបាន ១៤៦ គ្រាប់៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ LiveScore
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


