Connect with us

កីឡា

កម្មវិធី​ប្រកួតលីគ​កំពូល​កម្ពុជា ​វគ្គ Top 6 ចាប់​ផ្តើម​ចុង​សប្តាហ៍​នេះ

បានផុស

នៅ

ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល​នេះ សម្រាប់​ ដំណាក់​កាល​ទី​២ ជើង​ទី​១ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ ២០២៦ បន្ទាប់​ពី​ចប់​ដំណាក់​កាល​ទី​១។

ភ្នំពេញក្រោន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេលា​ម៉ោង ៦ ល្ងាច អង្គរថាយហ្គឺរ បើក​ទ្វារ​ផ្ទះ​របស់​ខ្លួន ទទួល​ក្រុម ភ្នំពេញ​ក្រោន នៅ​ខេត្ត​សៀមរាប។ ជួប​គ្នា ២ លើក​កាល​ពីដំណាក់​កាល​ទី​១ ភ្នំពេញ​ក្រោន បាន​ឈ្នះ ៣-០ ក្នុង​ជើង​ទី១ និង​ជើង​ទី២ អង្គរថាយហ្គឺរ ឈ្នះ ៤-៣។

អង្គរថាយហ្គឺរ

នៅ​ម៉ោង​ដំណាល​​គ្នា​នេះ បឹងកេត បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ទទួល​ក្រុម ណាហ្គាវើលដ៍។ លទ្ធផល​ការ​ពី​ដំណាក់​កាល​ទី​១ បឹងកេត មិន​អាច​យក​ឈ្នះ ណាហ្គាវើលដ៍​ បាន​ឡើយ​គឺ ជើង​ទី១ ស្មើគ្នា ១-១ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ជើង​ទី២ ណាហ្គាវើលដ៍ ឈ្នះ ២-០ នៅ​ទឹក​ដី​កំពង់ស្ពឺ។

បឹងកេត
ណាហ្គាវើលដ៍

មួយ​គូ​ទៀត ព្រះ​ខ័ន​រាជ​ស្វាយរៀង បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ទទួល​ក្រុម អឹមអូអាយ កំពង់ដេវ៉ា វេលា​ម៉ោង ៦ ល្ងាច​ដែរ។ ជួប​គ្នា ២ ក្នុង​ដំណាក់​កាល​ទី១ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​បាន​កាត់​ឲ្យឈ្នះ ៣-០ ដោយសារ​ កំពង់ដេវ៉ា ខុស​បច្ចេកទេស​កីឡាករ​លើ​ទី​លាន ដែល​ពេល​នោះស្មើ​គ្នា ២-២ ក្នុង​ជើង​ទី១ និង​ជើង​ទី២ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ២-១។

ព្រះ​ខ័ន​រាជ​ស្វាយរៀង
អឹមអូអាយ កំពង់ដេវ៉ា

កម្មវិធី​ប្រកួត

  • អង្គរថាយហ្គឺរ vs ភ្នំពេញក្រោន
  • បឹងកេត vs ណាហ្គាវើលដ៍
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង vs អឹមអូអាយ កំពង់ដេវ៉ា

តារាង​ចំណាត់​ថ្នាក់

  • លេខ១៖ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន ៥១ ពិន្ទុ (ឈ្នះ ១៧ ចាញ់ ៣)
  • លេខ២៖ ភ្នំពេញក្រោន មាន ៤៦ ពិន្ទុ (ឈ្នះ ១៤ ស្មើ ៤ ចាញ់ ២)
  • លេខ៣៖ អង្គរថាយហ្គឺរ មាន ៣៦ ពិន្ទុ (ឈ្នះ ១១ ស្មើ ៣ ចាញ់ ៦)
  • លេខ៤៖ ណាហ្គាវើលដ៍ មាន ៣៥ ពិន្ទុ (ឈ្នះ ១០ ស្មើ ៥ ​ចាញ់ ៥)
  • លេខ៥៖ បឹងកេត មាន ៣២ ពិន្ទុ (ឈ្នះ ៩ ស្មើ ៥ ចាញ់ ៦)
  • លេខ៦៖ អឹមអូអាយ កំពង់ដេវ៉ា មាន ៣០ ពិន្ទុ (ឈ្នះ៨ ស្មើ ៦ ចាញ់ ៦)

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម