កីឡា
Real Madrid អាចបាត់កម្លាំងសំខាន់ដល់ទៅ ២ នាក់ ពេលជួប Man City ក្នុងពាន UCL
ក្រុមអធិរាជស Real Madrid អាចជួបបញ្ហា នៅពេលជួបក្រុមមេឃខៀវ Manchester City ក្នុងវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League នាខែ មីនា ឆ្នាំ ២០២៦ នេះ។

ថ្មីៗនេះក្លិបអធិរាជស Real Madrid បញ្ជាក់ជាផ្លូវការ ថា Mbappe បានរងរបួសជង្គង់ខាងឆ្វេង។ ស្ថានភាពនេះបានធ្វើឱ្យ Mbappe អវត្តមាន ២ ប្រកួតហើយ គឺការប្រកួតជម្រុះ playoff ពាន UCL ជើងទី ២ ទល់ Benfica និងការប្រកួតក្របខណ្ឌ La Liga ទល់នឹង Getafe នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ អង្គារិ៍ ទី ៣ ខែ មីនា នេះ។
ទោះបីជាយ៉ាងណា Real Madrid មិនទាន់បានបញ្ជាក់នៅឡើយទេ ថា Mbappe នឹងត្រូវអវត្តមានរយៈពេលប៉ុន្មានសប្តាហ៍ ប៉ុន្តែបើតាមគ្រូបង្វឹកលោក Álvaro Arbeloa បានបញ្ជាក់ គឺ Mbappe កំពុងស្ថិតក្នុងភាពសង្ស័យសម្រាប់ការប្រកួតទល់នឹង Man City ដោយស្ថានភាពរបួសរបស់គេមិនមែនស្ថិតក្នុងរយៈពេលខ្លីទេ ប៉ុន្តែស្ថិតក្នុងរយៈពេលវែង។

ដោយឡែក Jude Bellingham វិញ បានអវត្តមានប៉ុន្មានប្រកួតមកហើយ ដោយសារមានបញ្ហារបួសសាច់ដុំភ្លៅ។ យោងតាមសារព័ត៌មាន El Laguero បានឱ្យដឹង ថា ខ្សែបម្រើសញ្ជាតិ អង់គ្លេស នឹងអវត្តមានការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយទាំង ២ ជើងតែម្តងទល់ Man City។ Bellingham អាចនឹងត្រឡប់មកកាន់ទីលានវិញបាន នាចុងខែ មីនា ឬ ដើមខែ មេសា ខាងមុខ។

គួរបញ្ជាក់ ថា ការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយពាន UCL រវាង Real Madrid និង Man City នឹងធ្វើឡើងជើងទី ១ នៅកីឡដ្ឋាន Santiago Bernabeu នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៦។ ចំណែកការប្រកួតជើងទី ២ នឹងធ្វើឡើងនៅកីឡដ្ឋាន Eitihad ក្នុងប្រទេស អង់គ្លេស នាថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៦៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


