ព័ត៌មានជាតិ
នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ បើកវគ្គបណ្ដុះបណ្ដាលព័ត៌មានវិទ្យា ៤ថ្ងៃពង្រឹងសមត្ថភាពស្រង់ទិន្នន័យ និងស្ថិតិកីឡា
នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នេះនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់ព័ត៌មានវិទ្យា ដើម្បីពង្រឹងសមត្ថភាពស្រង់ទិន្នន័យ និងស្ថិតិកីឡា» រយៈពេល ៤ថ្ងៃនៅវិមានពហុកីឡដ្ឋានជាតិដោយមានសិក្ខាកាមចូលរួមសរុប ៨០នាក់។

ទិដ្ឋភាពបើកវគ្គ
កញ្ញា គីន សំណាង អនុប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពសិក្ខាកាម ទី១ បានស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការស្រង់ទិន្នន័យ និងស្ថិតិកីឡា ទី២ បានស្វែងយល់ពីការកំណត់ប្រភេទទិន្នន័យ សម្រិតសម្រាំងទិន្នន័យ ចងក្រងទិន្នន័យ និងការសរសេរកម្រងសំនួរសម្រាប់ចុះស្រង់ទិន្នន័យ ទី៣ សិក្សាមូលដ្ឋានគ្រឹះអំពីការបង្កើតឧបករណ៍ស្រង់ទិន្នន័យ ទី៤ បានស្វែងយល់ពីបរិបទក្នុងការធ្វើការងារដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជាការប្រើប្រាស់កម្មវិធីទំនាក់ទំនង និងការគ្រប់គ្រងការងារ ទី៥ ការប្រើប្រាស់កម្មវិធី SPSS ក្នុងការវិភាគទិន្នន័យ និងទី៦ ការសិក្សាពីការរចនារូបភាពកម្រិតដំបូងតាមវិធីសាស្ត្រងាយៗជាដើម។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ
អនុប្រធាននាយកដ្ឋានខាងលើនេះ សង្ឃឹមថាវគ្គបណ្ដុះបណ្ដាលនេះសិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងផ្នែកឌីជីថលកាន់តែប្រសើរជាពិសេសសមត្ថភាពក្នុងការប្រើប្រាស់កម្មវិធី SPSS ដើម្បីរៀបចំរបាយការណ៍ស្ថិតិកីឡាប្រកបដោយភាពសុក្រិត និងវិទ្យាសាស្ត្រឆ្លើយតបទៅនឹងតម្រូវការការងារក្នុងយគសម័យបច្ចេកវិទ្យានេះ។


ទិដ្ឋភាពបើកវគ្គ
បញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលខាងលើនេះគឺមានរយៈ ៤ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ ៦ ខែមីនា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិដោយមានសិក្ខាកាមចូលរួមសរុប ៨០នាក់ (ស្រី ៩នាក់)។ គ្រូឧទ្ទេសវគ្គនេះទទួលបន្ទុកតាមមេរៀនក្នុងនោះមានលោក ខៀវ ខេមរិន្ទ លោក ប៉ាន វិសាល និងអ្នកស្រី ចាន់ ហ្សាដាវីត៕


ទិដ្ឋភាពបើកវគ្គ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


