Connect with us

កីឡា

ទើប​បង្ហាញ​មុខ​ក្នុង​វិស័យ​ប្រដាល់​ ពេជ្រ​ ម៉ាយហាត​ សម្រេច​ឈប់​ពី​វិស័យ​កីឡាមួយ​នេះ​វិញហើយ​

បានផុស

នៅ

កីឡាករ​ថ្នាល​របស់​លោក​ ពេជ្រ​ សុផាន់​ គឺ​ ពេជ្រ​ ម៉ាយហាត​ ដែល​ទើប​តែ​បង្ហាញ​មុខ​ក្នុង​វិស័យ​ប្រដាល់​ និង​ចាប់​ផ្ដើម​មាន​ការ​គាំទ្រ​ទៅ​ហើយ​ ប៉ុន្តែ​រូប​គេ​បានសម្រេច​ចិត្ត​ឈប់​​ពី​កីឡា​មួយ​នេះវិញបាត់​ទៅ​ហើយ​ក្រោម​ហេតុ​ផល​នឹក​ផ្ទះ​មិន​ស៊ូ​បន្ត​ទៀត​បាន​ទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​លើផេក​ ពេជ្រ​ សម្បត្តិ

អំឡុង​ពេល​ ២ថ្ងៃ​នេះ​គឺ​មាន​ឃើញ​មាន​វីដេអូ​ច្រើន​បង្ហាញ​ពី​ការ​ចាកចេញ​របស់​កីឡាករ​ថ្នាល​ ពេជ្រ​ ម៉ាយហាត​ ឈប់​រស់​នៅ​ និង​ហ្វឹកហាត់​ជា​មួយ​លោក​ ពេជ្រ​ សុផាន់​ និង​វិល​ត្រឡប់​ទៅ​ផ្ទះ​ឯ​ខេត្ត​ស្ទឹងត្រែង​វិញ​ហើយ​នៅ​ពេល​នេះ។​

កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ រូប​នេះ​គេ​ឃើញ​ថា​មាន​សមត្ថភាព​លេច​ធ្លោ​ល្អ​ និង​មាន​កម្លាំង​ខ្លាំង​ថែមទៀត​ផង​រហូត​លើក​ដុំ​ដែក​ទម្ងន់​ ២០​គីឡូក្រាម​ឈ្នះ​សិស្ស​ក្នុង​ក្លឹប​ស្ទើរ​ទាំង​អស់​។​ បើ​ទោះ​ជា​កីឡាករ​ថ្មី​ និង​ទើប​តែ​ឡើង​ប្រកួត​បាន​ប៉ុន្មាន​ប្រកួត​យ៉ាងណា​ក្ដី​តាម​រយៈ​វីដេអូ​ប្រម៉ូត​របស់​ក្លឹប​កន្លង​ទៅ​បាន​ធ្វើ​ឲ្យ​រូប​គេ​មាន​អ្នក​ស្គាល់​ និង​តាមដាន​ច្រើន​ថែម​ទាំង​បាន​ការឧបត្ថម្ភ​ថវិកា​ ទូរសព្ទ​ កន្លង​មក​ទៀត​ផង។​

រូបភាព​លើផេក​ ពេជ្រ​ សម្បត្តិ

យ៉ាងណា​នៅ​ពេល​នេះ​ ពេជ្រ​ ម៉ាយហាត​ បាន​សម្រេច​ចិត្ត​ឈប់​ពី​វិស័យ​ប្រដាល់​វិស័យ​ប្រដាល់​ និង​បាន​ចាក​ចេញ​ពី​ក្លឹប​ហើយដោយ​សារ​តែ​នឹក​ផ្ទះ​មិន​អាច​ស៊ូ​នៅ​បន្ត។​ រូប​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ស្ទឹងត្រែង​វិញ​ហើយដើម្បី​មើល​ក្របី​នេះ​បើ​តាម​ការ​លើក​ឡើង​ក្នុង​វីដេអូ​នា​ពេល​ថ្មីៗ​នេះ។​ អ្នក​ស្រឡាញ់​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​បង្ហាញ​ការ​ស្ដាយ​សមត្ថភាព​របស់​យុវជន​ថ្នាល​ម្នាក់​នេះ​ណាស់​ ព្រោះ​មើល​ឃើញ​ពី​ទេពកោសល្យ​ល្អ​ និង​អាច​មាន​ភាព​ល្បីល្បាញ​នៅ​ថ្ងៃ​ខាង​មុខ។​

រូបភាព​លើផេក​ ពេជ្រ​ សម្បត្តិ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ពេជ្រ​ ម៉ាយហាត​ ជា​កូន​សិស្ស​ថ្នាល​របស់​លោក​ ពេជ្រ​ សុផាន់។​ រូប​គេ​ទើប​តែ​ចូល​ហ្វឹកហាត់​ និង​ឡើង​ប្រកួត​បាន​ប៉ុន្មាន​ប្រកួតនោះ​ទេ​តាម​បណ្ដា​កម្មវិធី​ផ្សេងៗ​នា​ពេល​កន្លង​មក។​ រូប​គេ​ជា​កីឡាករ​មិនសូវ​ចេះ​និយាយ​ស្ដី​ច្រើន​ និង​មាន​ការ​អៀន​ខ្មាស​ផង​ដែរ​ ប៉ុន្តែ​មាន​អ្នក​ចូលចិត្ត​ហើយ​គាំទ្រ​ច្រើន៕​

រូបភាព​លើផេក​ ពេជ្រ​ សម្បត្តិ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម