កីឡា
កីឡាករប្រដាល់គុនខ្មែរ៥ប្រភេទទម្ងន់នឹងត្រូវចូលរួម SEA GAMES 2021 នៅវៀតណាម
ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងបញ្ចូនកីឡាករប្រដាល់គុនខ្មែរចំនួន៥នាក់លើ៥ប្រភេទទម្ងន់ចូលរួមនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ដោយសារកម្ពុជាគ្មានកីឡាការិនីគុនខ្មែរឡើយនាពេលបច្ចុប្បន្ននេះ។
សម្រាប់៥ប្រភេទទម្ងន់បញ្ជូនទៅនេះ គឺតាមម្ចាស់ផ្ទះវៀតណាមកំណត់រួមមាន ទម្ងន់៥៤គីឡូក្រាម ទម្ងន់៥៧គីឡូក្រាម ទម្ងន់៦០គីឡូក្រាម ទម្ងន់៦៣.៥គីឡូក្រាម និងទម្ងន់៨១គីឡូក្រាម។

លោកឧត្តមសេនីយ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍តាមសារអេឡិចត្រូនិចឱ្យដឹងថា ចំពោះកីឡាករសហព័ន្ធកំពុងពិនិត្យជ្រើសរើសក្នុងចំណោមក្រុមជម្រើសជាតិ។
លោកបញ្ជាក់បន្តថា ឆ្នាំនេះសហព័ន្ធត្រូវបានក្រសួងអប់រំយុវជន និងកីឡា អនុញ្ញាតឱ្យចូលរួមក្នុងក្រុមជម្រើសជាតិឆ្នាំ២០២១ ក្នុងនោះគ្រូបង្វឹកមានចំនួន៤រូប និងកីឡាករចំនួន១៤នាក់ គ្មានកីឡាការិនីឡើយ។

ចំពោះកីឡាករទំាង១៤ គណៈកម្មការជ្រើសរើសយ៉ាងត្រឹមត្រូវ ដើម្បីត្រៀមហ្វឹក ហាត់កីឡាគុនខ្មែរចូលរួមព្រឹត្តិការណ៍កីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម។
លោក តែម ម៉ឺន បានបន្ថែមទៀតថា កីឡាករគុនខ្មែរមាន១៤រូបដូចជា កីឡាករ ភុន ពិសិត ប្រភេទទម្ងន់៤៥គ.ក្រ កីឡា ករ សៃនី សៃណេត ប្រភេទទម្ងន់៤៨គ.ក្រ កីឡាករ ខាំ ខ្លានាង ប្រភេទទម្ងន់៥១គ.ក្រ កីឡាករ រិន ដាវីត ប្រភេទទម្ងន់៥៤គ.ក្រ កីឡាករ កាន់ ម៉េងហុង ប្រភេទទម្ងន់ ៥៤គ.ក្រ កីឡាករ ប៊ុន គន្ធា ប្រភេទទម្ងន់៥៧គ.ក្រ កីឡាករ លី សុជាតិ ប្រភេទទម្ងន់៥៧គ.ក្រ កីឡាករ ឃុន បូរ៉ា ប្រភេទទម្ងន់៦០គ.ក្រ កីឡាករ សោម ពិសិដ្ឋ ប្រភេទទម្ងន់៦៣,៥០គ.ក្រ កីឡាករ ប៉ោ ភារិទ្ធ ប្រភេទទម្ងន់៦៣,៥០គ.ក្រ កីឡាករ ឡៅ ចិត្រ្តា ប្រភេទទម្ងន់៦៧គ.ក្រ ម្ចាស់មេដាយសំរិទ្ធ SEA GAMES ទំាង២លើក កីឡាករ ប៊ុនលន បញ្ញា ប្រភេទទម្ងន់៦៧គ.ក្រ និងកីឡាករ ឡៅ ចន្ទ្រា ប្រភេទទម្ងន់៧១គ.ក្រ ម្ចាស់មេដាយសំរិទ្ធ SEA GAMES លើកទី៣០។

ចំពោះគូ្របង្វឹកវិញ មានលោកគ្រូ ហេង ប៊ុនឃីម ជាឪពុកបង្កើតអតីតមេដាយមាស SEA GAMES លោកគ្រូជំនួយ សេន ប៊ុនថេន លោកគ្រូជំនួយ ទេព ស៊ីវុត្ថា ក្រុម ជម្រើសជាតិថ្នាល២០២០ លោកគ្រូជំនួយ ឡៅ ស៊ីណាត និងលោកគ្រូជំនួយ អតីតមេដាយមាស SEA GAMES ឃុន ឌីម៉ា៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


