កីឡា
ទីតាំងហ្វឹកហាត់ម៉ូតូទឹករបស់ សាលី អ៊ូមើត ដែលសាងសង់លើដីរាប់ហិចតាដំណើរការដល់ណាហើយ…
ជើងខ្លាំងផ្នែកកីឡាម៉ូតូទឹក (Jetski) កីឡាករ សាលី អ៊ូមើត សាងសង់ទីលានសម្រាប់ហ្វឹកហាត់កីឡាមួយនេះលើទំហំដី ១១ ហិចតា នៅឯស្រុកស្នូល ខេត្តក្រចេះ រហូតមកដល់ពេលនេះបានប្រមាណ ៨០% និងអាចដំណើរការហ្វឹកហាត់នៅឆ្នាំក្រោយបាន។

កីឡាករ សាលី អ៊ូមើត និងសម្ដេច តេជោ
សាលី អ៊ូមើត បានឲ្យដឹងថា ការហ្វឹកហាត់ប្រភេទកីឡាម៉ូតូទឹកនេះនៅឯក្រៅប្រទេសត្រូវចំណាយច្រើនលើការស្នាក់នៅហូបចុក និងធ្វើដំណើរជាដើម។ ប៉ុន្តែបើមានទីលានហ្វឹកហាត់នៅក្នុងស្រុកគឺល្អ និងជួយកាត់បន្ថយបានច្រើនចំពោះកីឡាករដែលចង់ហ្វឹកហាត់។

កីឡាករ សាលី អ៊ូមើត
ម្ចាស់មេដាយមាសអន្តរជាតិជាច្រើនគ្រឿងរូបនេះបន្ថែមទៀតថា ទីលានដែលកំពុងសាងសងនេះមិនមែនសម្រាប់រូបខ្លួននោះទេគឺសម្រាប់ប្រទេសកម្ពុជា និងសម្រាប់យុវជនជំនាន់ក្រោយដែលមានបំណងចង់ហ្វឹកហាត់ ឬចង់ក្លាយជាកីឡាករម៉ូតូទឺកអាជីពអាចមកហ្វឹកហាត់នៅទីនោះបាន។ ទីលានដែលកំពុងជីកធ្វើជាបឹងនេះមានទំហំ ១១ហិចតា និងអាចចូលហ្វឹកហាត់បាននៅឆ្នាំក្រោយនេះហើយសម្រាប់ត្រៀមការប្រកួតផ្សេងៗ។


ទីតាំងកំពុងសាងសង់
បញ្ជាក់ដែរថា ទីតាំងហ្វឹកហាត់ដែលកីឡាករ សាលី អ៊ូមើត កំពុងសាងសង់នេះគឺនៅភូមិគ្រញ៉ូងសែនជ័យ ឃុំគ្រញ៉ូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ។ ទីតាំងហ្វឹកហាត់នេះមានទំហំដីរហូតដល់ ១១ហិចតាឯណោះដែលវានឹងក្លាយជាទីលានបណ្ដុះធនធានកីឡាម៉ូតូទឹកដ៏សំខាន់នៅពេលខាងមុខ។ សាលី អ៊ូមើត ជាវីរះកីឡាករដែលមានស្នាដៃរបស់ប្រទេសកម្ពុជា រូបគេធ្លាប់ឈ្នះមេដាយមាស ពានរង្វាន់ គ្រប់កម្រិតលើពិភពលោកជូនជាតិមាតុភូមិ។ រូបគេជាធនធានថ្នាក់ដឹកនាំ ជាគ្រូ ជាកីឡាករ ដ៏សំខាន់ផងក្នុងការពង្រីកផ្សព្វផ្សាយកីឡាមួយនេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


