Connect with us

កីឡា

ស្វែងយល់​ពី​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន Naotake Hanyu ដែល​ក្លឹប​អង្គ​រថា​យ​ហ្គឺ​រ តែង​តាំង​ជាទី​ប្រឹក្សា​របស់​ក្លឹប​

បានផុស

នៅ

​ក្លឹប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ (Angkor Tiger FC) សមាជិក​លី​គ​កំពូល​កម្ពុជា Metfone Cambodian League បាន​ប្រកាស​តែងតាំង​លោក Naotake Hanyu អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ប្រទេស​ជប៉ុន​ ជា​ទី​ប្រឹក្សា​ក្លឹប​ចាប់ពី​ឆ្នាំ​២០២១ តទៅ កាល​ពី​ពេល​ថ្មីៗ ខណៈ​តួ​នាទី​នេះ ​លោក​នឹង​ជួយ​ជ្រោមជ្រែង​ក្លឹប​លើ​ការ​ផ្ដល់​យោបល់​ផ្នែក​បច្ចេកទេស​ ស្វែងរក​កីឡាករ និង​ជួយ​ផ្សព្វផ្សាយ​ពី​ក្លឹប​ដល់​អ្នកគាំទ្រ​នៅ​ប្រទេស​ជប៉ុន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Yusuke Shinoda អ្នកចាត់ការ​ក្លឹប​អង្គ​រថា​យ​ហ្គឺ​រ បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ តែងតាំង​ក្បាលម៉ាស៊ីន ថ្មី​នេះ​ថា​៖«​គាត់ (Naotake Hanyu) នឹង​ជួយ​យើង​លើ​ការស្វែងរក​កីឡាករ និង​ផ្ដល់​ប្រឹក្សា​លើ​បច្ចេកទេស ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​ពី​ក្លឹប​ឲ្យ​គេ​ស្គាល់​កាន់​តែ​ច្រើន​នៅ​ជប៉ុន​។ គាត់​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន និង​ធ្លាប់​លេង​ជាមួយ​លោក Aki (​ប្រធាន​ក្លឹប​អង្គ​រថា​យ​ហ្គឺ​រ បច្ចុប្បន្ន​) កាល​នៅ​ជា​សិស្ស​វិទ្យាល័យ​។ សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ដែល​បានការ​រួមចំណែក​ពី​គាត់ ដើម្បី​អភិវឌ្ឍ​បាល់ទាត់​នៅ​ក្លឹប​អង្គ​រថា​យ​ហ្គឺ​រ និង​បាល់ទាត់​កម្ពុជា​ទាំងមូល​។ គាត់​មាន​ចំណេះដឹង​ច្រើន​ទាំង​កីឡាករ និង​គ្រូ ហើយ​ក៏​មាន​បណ្ដាញ​ច្រើន​នៅ​ជប៉ុន​។ យើង​សង្ឃឹមថា នឹង​អាច​កសាង​អនាគត​កាន់តែ​ប្រសើរ​ ក្នុង​ការ​សហការ​ជាមួយ​គាត់​»​។​

​ចំពោះ​លោក Naotake Hanyu មាន​វ័យ​៤០ ឆ្នាំ​ហើយ ដោយ​លោក​ធ្លាប់​បាន​ហ្វឹកហាត់​ក្នុង​ក្រុម​វិទ្យាល័យ Yachiyo High School ចន្លោះ​ឆ្នាំ​១៩៩៥ ដល់​១៩៩៧ ហើយ​ចាប់ពី​ឆ្នាំ​១៩៩៨ ដល់​២០០១ លោក​បាន​ចូលរួម​ក្នុង​ក្រុម​សាកលវិទ្យាល័យ University of Tsukuba​។ ក្នុងនាម​ជា​ខ្សែបម្រើ​បុរស​កម្ពស់ ១,៦៧​ម៉ែត្រ រូប​នេះ​បាន​ចុះ​កិច្ច​សន្យា​ជា​កីឡាករ​អាជីព​ចាប់ពី​ឆ្នាំ​២០០២ ជាមួយ​ក្រុម JEF United Ichihara កាលនោះ​ជា​សមាជិក​លី​គ​កំពូល​ជប៉ុន (J League) រហូតដល់​ឆ្នាំ​២០០៤​។​

​ចាប់ពី​ឆ្នាំ​២០១៥ ដល់​២០១៧ រូបគេ​បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្រុម​JEF United Chiba ដែល​ជា​សមាជិក​លី​គ​កំពូល​ជប៉ុន នៅ​គ្រានោះ​។ អំឡុង​ពេល​ចូលរួម​ក្រុម​JEF United Chiba រូបគេ​ក៏​ជា​ផ្នែក​មួយ​ជួយ​ក្រុម​លើក​ពាន J.League Cup ឆ្នាំ​ជាប់​គ្នា​ គឺ​ឆ្នាំ​២០១៥ និង​២០១៦ ផងដែរ​។ ក្រោយមក​ចន្លោះ​ឆ្នាំ​២០០៨ ដល់​២០១២ គេ​បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្រុម FC Tokyo ជា​សមាជិក​ពាន​លី​គ​កំពូល​ជប៉ុន​ដូចគ្នា​។ នៅ​ទីក្រុង​តូ​ក្យូ Naotake Hanyu បាន​ជួយ​ក្រុម​ឈ្នះ​ជើងពាន Wmperor’s Cup 2011 ពានរង្វាន់ J.League Cup 2009 និង​ពាន J2 League 2011 ក្រោយ​ក្រុម​ធ្លាក់​ទៅលេង​នៅ​ពាន​លី​គ​លំដាប់​ទី​២ នៅ​ឆ្នាំ​២០១១ នោះ​។ នៅ​ឆ្នាំ​២០១៣ រូបគេ​បាន​ទៅ​ចូលរួម​ក្រុម Ventforet Kofu ម្តង ហើយក៏​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្រុម FC Tokyo វិញ​ពី​ឆ្នាំ​២០១៤ ដល់​២០១៦ ហើយ​ចុងក្រោយ​នៅ​ឆ្នាំ​២០១៧ រូបគេ​បាន​ត្រឡប់​ទៅ​បញ្ចប់​អាជីព​បាល់ទាត់​វិញ​នៅ​ក្រុម​JEF United Chiba វិញ​គ្រា​ ដែល​ក្រុម​ធ្លាក់​ទៅលេង​នៅ​ពានរង្វាន់​លី​គ​លំដាប់​ទី​២ J2 League ហើយក៏​សម្រេច​ព្យួរ​ស្បែកជើង​តែ​ម្តង ក្រោយ​បង្ហាញខ្លួន​សរុប​បាន​៣៨៩​ប្រកួត ព្រមទាំង​ទាត់​បាល់​បញ្ចូល​ទី​បាន​៣៤​គ្រាប់​។​

​ងាក​មក​កៅអី​ក្នុង​ក្រុម​ជម្រើស​ជាតិ​វិញ Naotake Hanyu ធ្លាប់​បាន​កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​បាន​ចំនួន​១៧ លើក​នៅ​ចន្លោះ​ឆ្នាំ​២០០៦ ដល់​២០០៨ ហើយ​លោក​ក៏​ជា​ផ្នែក​មួយ​ជួយ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ក្នុង​បេសកកម្ម​ប្រកួត​ជម្រុះ​ពាន​ជើងឯក​ទ្វីបអាស៊ី 2007 AFC Asian Cup qualification ក្នុង​ឆ្នាំ​២០០៦ និង​ជួយ​ក្រុម​ឈរ​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ពាន​ជើងឯក​ទ្វីប​អាស៊ី​2007 AFC Asian Cup ដែល​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម សហការ​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ ២០១៧៕

អត្ថបទ៖ ម៉េង ហួរ​

សូមចុចអាន៖ AFC U19៖ ​សហព័ន្ធ​បាល់ទាត់​អាស៊ី លើក​ទៅ​រៀបចំ​នៅ​ខែ​មីនា ឆ្នាំ​២០២១ ក្នុង​ប្រទេស​អ៊ូ​បេ​គី​ស្ថាន​ខណៈ​កម្ពុជា បន្ត​ត្រៀមខ្លួន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៤ នាទីutes មុន

កម្ពុជា លើកទឹកចិត្តឱ្យកាតា បណ្តាក់ទុនលើវិស័យកសិកម្មរបស់កម្ពុជា ដើម្បីបង្កើនការនាំចេញ

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ពិភាក្សាពីការបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

AFP អំពាវនាវឱ្យជម្លៀសអ្នកកាសែតនៅហ្គាហ្សា ជាបន្ទាន់

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការងារជួសជុលកោសលាបថ្នាំ ចំនួន ១,៨២០ ម៉ែត្រការ៉េ ខាងក្នុងអគារមន្ទីរ និងការងារស្តារលូបង្គន់ ទំហំ ៦មx១០ម ចំនួន ២កន្លែង សម្រាប់ឆ្នាំ២០២៥ ជូនមន្ទីរកិច្ចការនារី ខេត្តព្រះសីហនុ

សន្តិសុខសង្គម១៨ នាទីutes មុន

កម្លាំងជំនាញបន្តឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆបោកតាមបណ្ដាញសង្គមដែលមានទំហំទឹកប្រាក់ជាង១០ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃលេងល្បិចថ្មី នៅប្រាសាទតាមាន់ធំ ដើម្បីបោកអន្តរជាតិ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេភូមិភាគ២ថៃកាន់តែព្រហើន ហ៊ានគំរាមបិទការចូលទស្សនាប្រាសាទតាមាន់ធំរបស់ខ្មែរ ៧ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម