កីឡា
AFC U19៖ សហព័ន្ធបាល់ទាត់អាស៊ី លើកទៅរៀបចំនៅខែមីនា ឆ្នាំ២០២១ ក្នុងប្រទេសអ៊ូបេគីស្ថានខណៈកម្ពុជា បន្តត្រៀមខ្លួន
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានសម្រេចលើកពេលប្រកួតក្នុងវគ្គជម្រុះជុំចុងក្រោយក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់យុវជនក្រោមអាយុ១៩ឆ្នាំ ប្រចាំទ្វីប AFC U-19 Championship 2020 ទៅខែមីនា ឆ្នាំ២០២១ខាងមុខ ក្រោយស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ថមថយ ខណៈប្រទេសអ៊ូបេគីស្ថាន ទទួលធ្វើជាម្ចាស់ផ្ទះ។
តាមគម្រោងការប្រកួតនេះ គ្រោងរៀបចំឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ ទើប AFC សម្រេចលើកទៅរៀបចំនៅថ្ងៃទី៣ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្នុងទីក្រុងTashkent,Olmaliq, Namangan នៅប្រទេសអ៊ូបេគីស្ថាន។ ក្រុមយុវជនក្រោមអាយុ១៩ឆ្នាំរបស់កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន, អ៊ីរ៉ង់ និង ឥណ្ឌូណេស៊ី។ក្រៅតែពីពូលរបស់កម្ពុជា ពូលដទៃទៀតមានដូចជា ពូល B មាន កូរ៉េខាងត្បូង, ជប៉ុន, អ៊ីរ៉ាក់ និងបារ៉ែន ពូល C អារ៉ាបប៊ីតសាវឌីត, អូស្ត្រាលី, វៀតណាម និងឡាវ និងពូល D កាតា, តាជីគីស្ថាន, ម៉ាឡេស៊ី និងយេម៉ែន។

លោក Gyotoku Koji គ្រូបង្វឹកក្រុមយុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា ធ្លាប់បានលើកឡើងថា៖« កម្ពុជា អាចជួបការលំបាកច្រើន ព្រោះកម្ពុជាស្ថិតនៅកម្រិតក្រោមគេក្នុងពូល ម្យ៉ាងកម្ពុជា មិនធ្លាប់មានបទពិសោធន៍ចូលរួមពីមុន ដែលជារឿងដ៏ពិបាកសម្រាប់ក្រុម ក្នុងការត្រូវតតាំងជាមួយក្រុម U19 ឥណ្ឌូណេស៊ី អ៊ូបេគីស្ថាន និងក្រុមចំណាត់ថ្នាក់លេខ២ នៅអាស៊ីគឺក្រុម U19 អ៊ីរ៉ង់ ដែលសុទ្ធតែជាក្រុមខ្លាំង និងមានអនុភាពជាងយើង»។

ម្យ៉ាងលោកក៏មានការបារម្ភខ្លាំង ចំពោះកីឡាករក្រោយសម្រាករយៈពេលយូរ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដូចជាកម្លាំង និងស្មារតីរបស់កីឡាករម្នាក់ៗដែលងាយនឹងជួបបញ្ហា ប្រសិនបើការប្រមូលផ្ដុំមិនបានល្អ។ ដូច្នេះ ដើម្បីអាចឆ្លងវគ្គ ១៦ក្រុមចុងក្រោយបាន វាអាស្រ័យលើលទ្ធផលប្រកួតពីមួយប្រកួតទៅមួយប្រកួតរបស់កម្ពុជា ហើយអ្វីដែលអាចធ្វើបាន គឺការខំប្រឹងប្រែងឲ្យខ្លាំងគ្រប់ការប្រកួត ដើម្បីយកឲ្យបានលទ្ធផលល្អជូនកម្ពុជា។
គេចាំបានថា នេះគឺកៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រ ជាលើកទី៤ ក្នុងប្រវត្តិសាស្ត្ររយៈពេល ៤៥ឆ្នាំចុងក្រោយ សម្រាប់ U-19 កម្ពុជា ខណៈការបង្ហាញខ្លួន៣ដងកន្លងមក គឺនៅឆ្នាំ១៩៦៣, លើកទី២ នៅឆ្នាំ១៩៧២ និងលើកទី៣ នៅឆ្នាំ១៩៧៤ ហើយគេហៅពានរង្វាន់នេះ ពានយុវជនអាស៊ី «AFC Youth Championship»៕
អត្ថបទ៖ ងិនលីម
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


