កីឡា
ក្រុមកីឡាតេក្វាន់ដូWTកម្ពុជា ចេញដំណើរចូលរួមប្រកួតវគ្គជម្រុះកីឡាអូឡាំពិកតូក្យូទ្វីបអាស៊ីនៅហ្ស៊កដង់
លោកគ្រូ ឆយ យ៉ុងសុក និងកីឡាករតេក្វាន់ដូWTកម្ពុជា វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរចាកចេញពីកម្ពុជាទៅប្រទេសហ្ស៊កដង់ចូលរួមការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកតូក្យូទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៅប្រទេសហ្ស៊កដង់ ដែលប្រព្រឹត្តជាផ្លូវការចាប់ផ្តើមពីថ្ងៃទី១៧-២៥ ខែឧសភា ឆ្នាំ២០២១។

លោក ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូWT តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានមានប្រសាសន៍ថា ជំនួសមុខឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូWT នាពេលនេះ លោកគ្រូ ឆយ យ៉ុងសុក បានដឹកនាំក្រុមជម្រើសជាតិកម្ពុជា ចេញដំណើរពីកម្ពុជាកាលពីយប់មិញ ដើម្បីទៅចូលរួមការប្រកួតជម្រុះអូឡាំពិកនៅប្រទេសហ្ស៊កដង់។
លោកបានបន្តថា កម្ពុជាយើងបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន៤នាក់រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិក ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម។ ចំណែកពួកគាត់នឹងទៅដល់ប្រទេសហ្ស៊កដង់យប់នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ដោយសារតែកីឡាករ វ៉ា មិថុនា ប្រកួតនៅថ្ងៃទី២១ រីឯថិប កាសាន់ទ្រីនីកូល ប្រកួតនៅថ្ងៃទី២២ ខែឧសភា។


សម្រាប់ទ្វីបអាស៊ីយើង គណៈកម្មការតេក្វាន់ដូ WTជ្រើសរើសយកតែ២នាក់ គឺកីឡាករ២នាក់ និងកីឡាការិនី២នាក់ ដោយមួយប្រភេទទម្ងន់មានកីឡាករ១៦នាក់ និងកីឡាការិនី១៦នាក់មានសិទ្ធិចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកតូក្យូនៅប្រទេសជប៉ុន៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ កីឡាករប្រដាល់សាកល២រូប នឹងត្រូវបញ្ជូនទៅហាត់ នៅប្រទេសបារាំងត្រៀមចូលរួមស៊ីហ្គេមនៅវៀតណាម
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី



