កីឡា
សហព័ន្ធកីឡាវាយកូនឃ្លីលើតុបញ្ជូនអត្តពលិក៨រូបទៅហាត់នៅចិន៣ខែត្រៀមសម្រាប់ស៊ីហ្គេមចុងឆ្នាំនេះ
កីឡាវាយកូនឃ្លីលើតុជាប្រភេទកីឡាមួយក្នុងចំណោម១២ប្រភេទ ដែលនឹងចេញទៅហាត់នៅប្រទេសចិនរយៈពេល៣ខែដើម្បីពង្រឹងសមត្ថភាពសម្រាប់ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១នេះ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយឃ្លីលើតុកម្ពុជា បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងតាមសារអេឡិចត្រូនិចតេលេក្រាមថា សហព័ន្ធមានគម្រោងបញ្ជូនកីឡាករ៥នាក់ និងកីឡាការិនី៣នាក់ ចូលរួមប្រកួតប្រជែងលើ៦វិញ្ញាសា គឺឯកត្តជន វាយគូ និងក្រុម បុរស-នារី ដែលតាមគម្រោងសហព័ន្ធមានផែនការពង្រឹងលើវិញ្ញាសាជាក្រុម ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ យើងមិនទាន់អាចហ្វឹកហាត់លក្ខណៈប្រមូលផ្តុំបាននៅឡើយ ដោយបច្ចុប្បន្នក្រុមកីឡាករកីឡាការិនីកំពុងបំបែកការហ្វឹហាត់នៅតាមផ្ទះរៀងៗខ្លួនដោយគ្រាន់តែត្រួតពិនិត្យការហ្វឹកហាត់តាមប្រព័ន្ធអនឡាញ។
លោក ស៊ុន សុទ្ធរិទ្ធ បន្ថែមទៀតថា លោកមានជំនឿចិត្តថា កីឡាករកម្ពុជានឹងអាចដណ្តើមបានលទ្ធផលដ៏គាប់ប្រសើរពីព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ បន្ទាប់ពីចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ខែខាងមុខ។
ទោះបីលោកលោកមិនហ៊ានសន្យាថា ក្រុមកីឡាករកីឡាការិនីវាយកូនឃ្លីលើតុជម្រើសជាតិកម្ពុជានឹងអាចឈានដល់មេ ដាយ ឬយ៉ាងណាក៏ពិតមែន ប៉ុន្តែឆ្លងកាត់តាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក៏ដូចជាការខិតខំហ្វឹកហាត់ត្រៀមរបស់កីឡាករកីឡាការិនីទាំងអស់ គឺកម្ពុជានឹងអាចទទួលបាននូវលទ្ធផលដ៏គាប់ប្រសើរណាមួយពីការប្រកួតស៊ីហ្គេមលើកនេះ។
លោកអគ្គលេខាធិការបានដាក់ក្តីសង្ឃឹមខ្ពស់ថា មានតែការហ្វឹកហាត់នៅប្រទេសចិននេះទេ ដែលអាចបង្កើននូវបច្ចេកទេសកាន់តែល្អប្រសើរ ដោយសារតែការប្រកួតក្នុងស្រុក គឺក្រុមជម្រើសជាតិទាំងនោះភាគច្រើនសុទ្ធតែដណ្តើមបានចំណាត់ថ្នាក់លេខ១ (មេដាយមាស) ដែលនេះគឺជាភាពដដែលៗរបស់ពួកគេ។ ដូច្នេះហើយការហ្វឹកហាត់នៅចិនអំឡុងខែសីហា ឆ្នាំ២០២១នេះនឹងជួបជាមួយដៃគូខ្លាំងៗនឹងជួយជំរុញឱ្យក្រុមជម្រើសជាតិកម្ពុជាបង្កើនបាននូវបច្ចេកទេសល្អជាងការហ្វឹកហាត់ និងការប្រកួតក្នុងស្រុកជាក់ជាមិនខាន។ព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមសម្រាប់ប្រភេទកីឡាវាយកូនឃ្លីលើតុនេះមានវិញ្ញាសាសរុបចំនួន៧ ក្នុងនោះមានវិញ្ញាសាផ្នែកបុរសមានឯកត្តជន វាយគូ និងក្រុមចំនួន៣វិញ្ញាសា និងនារី៣វិញ្ញាសាដែរ គឺឯកត្តជន វាយគូ និងក្រុម និងវិញ្ញាសាចម្រុះ១វិញ្ញាសា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ធ្លាប់បានបញ្ជាក់ថា កម្ពុជាបានត្រៀមបញ្ជូនកីឡាករកីឡាការិនីសក្តានុពលរបស់ខ្លួនចំនួន១២ប្រភេទកីឡាមានចំនួន១៣៥នាក់ចេញទៅបន្តការហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនដើម្បីត្រៀមស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ការហាត់នៅចិននឹងមានទាំងការប្រកួតលក្ខណៈក្នុងស្រុកជាមួយកីឡាករកីឡាការិនីចិន ម្យ៉ាងទៀតនៅទីនោះមានឧបករណ៍ហ្វឹកហាត់ទំនើបតាមស្តង់ដារទៀតផង៕
អត្ថបទ៖ វិសិទ្ធ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»