កីឡា
លោកវេជ្ជ.សុក សារឿន ត្រូវបានតែងតាំងជាប្រធានអនុគណៈកម្មការវេជ្ជសាស្ត្រ និងដូពីងនៃ CAMSOC
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានបើកកិច្ចប្រជុំពិសេសមួយ កាលពីល្ងាចថ្ងៃ ទី២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីតែងតាំងលោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងដូពីងនៃ CAMS OC ជំនួសលោកវេជ្ជបណ្ឌិត ស្តើង ជា ដែលបានទទួលមរណភាព។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា នេះជាកិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍ដឹកនាំដោយលោកបណ្ឌិត ថោង ខុនដើម្បីប្រកាសតែងតាំងប្រធានគណៈកម្មការវេជ្ជសាស្ត្រនិងដូពីងអមគណៈកម្មាធិការជាតិ CAMSOC បន្ទាប់ពីទទួលបានការសម្រេចពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិ ការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣( CAMSOC) កាលពីពេលថ្មីៗនេះ។
លោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ធ្លាប់មានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងការងារវេជ្ជសាស្ត្រកីឡា។ គណៈកម្មការវេជ្ជសាស្ត្រ និងដូពីងនឹងបន្តជួយដល់ការថែរក្សាសុខុមាលភាព ជួយដល់វិធានការបង្ការជំងឺកូវីដ-១៩ដល់កីឡាករ កីឡាការិនី ព្រមទាំងសហការជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ ក្នុងការថែទាំសុខភាពក្រុមអត្តពលិក ក្នុងការហ្វឹកហាត់ និងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេសទៀតផង។


ក្រោយពីការប្រកាសតែងតាំងជាផ្លូវការនេះហើយ លោកព្រឹទ្ធបុរសវេជ្ជបណ្ឌិតសុកសារឿននឹងទៅក្លាយជាសមាជិកពេញសិទ្ធិរបស់គណៈ កម្មការវេជ្ជសាស្ត្រនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ទៀតផង ហើយពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លោកក៏នឹងក្លាយ ជាប្រធានគណៈកម្មការវេជ្ជសាស្ត្រស៊ីហ្គេម តាមលំនាំនៃបណ្តាប្រទេសនានា ដែលធ្វើម្ចាស់ផ្ទះដូចគ្នា។ ជាមួយគ្នានោះ ប្រធានវេជ្ជសាស្ត្រថ្មីរូបនេះ ក៏ត្រៀមខ្លួន ក្នុងការរៀបចំកីឡាករ កីឡាការិនី និងការចូលរួមប្រជុំជាមួយម្ចាស់ផ្ទះស៊ីហ្គេមវៀតណាមនាចុងឆ្នាំ២០២១នេះ ដើម្បីដកស្រង់បទពិសោធន៍លើកិច្ចការវេជ្ជសាស្ត្រកីឡា និងសារធាតុដូពីងត្រឡប់មករៀបចំសម្រាប់ការទទួលធ្វើម្ចាស់ ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជាផងដែរ៕
អត្ថបទ៖ វិសិទ្ធ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក



