កីឡា
សហព័ន្ធខ្មែរកីឡាហែលទឹករៀបចំការប្រកួតបាល់ទឹកមិត្តភាពអបអរសាទរទិវាហែល ទឹកពិភពលោក
សហព័ន្ធខ្មែរកីឡាហែលទឹក បានរៀបចំការ ប្រកួតកីឡាបាល់ទឹកមិត្តភាព ដើម្បីអបអរសាទរ ទិវាហែលទឹកពិភពលោក (FINA World Aquatics Day) ដែលជាសកម្មភាពមួយដើម្បីចូលរួមសហព័ន្ធហែលទឹកអន្តរជាតិ និងការបំផុសវិស័យកីឡាបាល់ទឹកកម្ពុជា កាលពីថ្ងៃទី ១០កក្កដា២០២១ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានមានប្រសាសន៍ថា ដើម្បីចូលរួមអបអរសាទរទិវាហែលទឹកពិភពលោក (FINA World Aquatics Day) សហព័ន្ធខ្មែរកីឡាហែលទឹកបានរៀបចំការប្រកួតបាល់ទឹកមិត្តភាពកម្សាន្ត ដោយមានការចូលរួមពីកីឡាករ -កីឡាការិនីហែលទឹកជម្រើសជាតិ របស់យើង ក្នុងគោលបំណងចង់បំផុស វិស័យកីឡាបាល់ទឹក តាមអនុសាសន៍ណែនាំរបស់លោកទេសរដ្ឋមន្រ្តី ប្រធានសហព័ន្ធ ដែលចង់បង្កើត និងបំផុសវិស័យកីឡាបាល់ទឹកនៅកម្ពុជាឲ្យមានការរីកដុះដាលកាន់តែច្រើន ហើយនិងមានសកម្មភាព។

លោកបានបន្តថា សកម្មនេះតាមពិតយើងត្រូវធ្វើឡើងតាំងពីខែឧសភា ប៉ុន្តែដោយសារបញ្ហាមេរោគ កូវីដ១៩ ដូច្នេះយើងមិនទាន់អាចរៀបចំរាល់ការប្រកួតនិងហ្វឹកហាត់ឲ្យបានជាប់ លាប់ឡើយដោយសារបញ្ហាមួយនេះ យើងនឹងប្រឹងប្រែងបន្តក្នុងគោលបំណង ដែលយើងធ្វើការប្រកួតនេះ គឺចង់អបអរសាទរ ទៅដល់ការរៀបចំទីវាលហែលទឹកពិភពលោកផងដែរ (FINA Aquatic Day 2021) និងចង់បំផុសវិស័យកីឡាបាល់ទឹក ដល់មហាជនឲ្យស្គាល់កីឡាបាល់ទឹកនេះកានតែច្រើន។

លោកអគ្គលេខាធិការបន្ថែមទៀតថា ការប្រកួតបាល់ទឹកមិត្តភាពដើម្បីអបអរសាទរ ទិវាហែល ទឹកពិភពលោក និងការបំផុសស្មារតីដល់ប្រជា ពលរដ្ឋកម្ពុជាឲ្យដឹង និងស្គាល់វិស័យកីឡាបាល់ទឹកកាន់តែច្រើន ហើយសហព័ន្ធមានគោល បំណងធ្វើការប្រកួតផ្សេងទៀតជាច្រើនតាមលទ្ធ ភាពដែលអាចធ្វើទៅបាន៕ អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


