កីឡា
កម្ពុជា នឹងរត់ភ្លើងគប់ស៊ីហ្គេមកាត់ប្រទេសជាសមាជិកអាស៊ានទាំង១១
ឆ្នាំ២០២៣ គឺជាឆ្នាំដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ដែលគោលការណ៍សំខាន់សម្រាប់ព្រឹត្តិការណ៍នេះ គឺរត់ភ្លើងគប់កាត់ប្រទេសជាសមាជិកអាស៊ានទាំង១១ ដោយបញ្ចប់នៅពេលពិធីប្រារព្ធបើកជាផ្លូវការ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រកួតកីឡាអូឡាំពិក គឺគេទៅយកភ្លើងអាទិទេពនាភ្នំអូឡាំព្យ៉ាដ ប្រទេសក្រិច ដោយឡែកសម្រាប់ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺព្រះមហាក្សត្រជាអ្នកប្រទានភ្លើងឱ្យ ដែលការប្រទានភ្លើងនេះនឹងរៀបចំនៅប្រាសាទអង្គរវត្ត ដែលជាតំបន់បេតិកភណ្ឌរបស់កម្ពុជា ។
ការរត់ភ្លើងគប់នេះ កម្ពុជានឹងចាប់ផ្ដើមក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ។ ភ្លើងនេះ នឹងត្រូវរក្សាទុកមិនឲ្យរលត់រហូតបញ្ចប់ការប្រកួតស៊ីហ្គេម ។ បន្ទាប់ពីព្រះមហាក្សត្រប្រទានហើយនោះ ភ្លើងគប់នេះនឹងត្រូវរក្សាឲ្យល្អ ហើយដឹកតាមយន្តហោះឆ្ពោះទៅបណ្ដាប្រទេសអាស៊ានទាំង១១ ។

នៅក្នុងបណ្ដាប្រទេសអាស៊ាន អគ្គរាជទូតខ្មែរ ដែលប្រចាំនៅទីនោះ នឹងចូលរួមរត់ហែគប់ភ្លើងកាត់តាមបណ្ដាប្រទេសអាស៊ាន ដែលមាននិវេសនដ្ឋាននៅទីនោះ។ប្រទេសឡាវ គឺជាប្រទេសចុងក្រោយដែលកម្ពុជាត្រូវរត់ឆ្លងកាត់ទីនោះ(ប៉ាក់សេ) ចូលមកកាន់ប្រទេសកម្ពុជា វិញ។
ក្រោយពេលឆ្លងដែនចូលមកកម្ពុជា ក្បួនរត់ភ្លើងគប់នេះ នឹងបន្តរត់កាត់តាមបណ្ដាខេត្តនានា ជុំវិញបឹងទន្លេសាប រួចបន្តរត់មកកាន់រាជធានីភ្នំពេញ និងចូលទៅកាន់កន្លែងប្រារព្ធពិធីបើកការប្រកួតស៊ីហ្គេមជាផ្លូវការ ។ ការរត់ភ្លើងគប់នេះ គឺធ្វើយ៉ាងណាឲ្យចូលមកដល់កន្លែងប្រារព្ធពិធីបើកចំពេលពិធីចាប់ផ្ដើមតែម្ដង ។
សូមបញ្ជាក់ថា អ្នកដែលចូលរួមរត់ក្នុងពិធីនេះ មានកីឡាករ កីឡាការិនី ដែលមានស្នាដៃ គ្រូបង្វឹក មន្ត្រីដឹកនាំកីឡា ដែលមានស្នាដៃ និងបណ្តាអ្នកដែលមានគុណសម្បត្តិក្នុងវិស័យកីឡាដទៃទៀត ៕
អត្ថបទ ៖ វិសិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


