ជេ​សា ខាន់ នឹងចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​WNO Strawweigth Champion
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ជេ​សា ខាន់ នឹងចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​WNO Strawweigth Champion

បានផុស

នៅ

កីឡាការិនី​កូនកាត់​៣​សាសន៍​កម្ពុជា ម៉ិ​ក​ស៊ី​កូ និង​អាមេរិក​ ជេ​សា ខាន់ នឹងចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិការណ៍​មួយ​ ដែល​មាន​ឈ្មោះថា​WNO Strawweigth Champion ដែលមាន​រង្វាន់​អម​ចំនួន​៣០.០០០​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​ប្រកួត​ទម្ងន់​ស្រាល​ប្រចាំឆ្នាំ​មួយ ដែល​អ្នកចូលរួម​ត្រូវ​សម្រិតសម្រាំង​យកតែ​កីឡាការិនី​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់​១១៥​ផោន គឺ​ប្រហាក់ប្រហែល​នឹង​ទ​ម្ងន់​៥២​គីឡូក្រាម។​ព្រឹត្តិការណ៍​នេះ នឹង​ប្រកួត​នៅ​ថ្ងៃទី​២៥ និង ២៦ ខែកញ្ញា នៅលើ​សង្វៀន​នរណា​លេខ​១< Who’s number one >​នា​សហរដ្ឋអាមេរិក ។

ព្រឹត្តិការណ៍​នេះ មាន​កីឡាការិនី​ជើង​ខ្លាំង​ក្នុង​ពិភពលោក​ចំនួន ៨ រូប​ចូលរួម​ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​១១៥​ផោន។ ​កីឡាការិនី​ដែល​ចូលរួម​ប្រកួត​មាន​មកពី​ប្រេ​ស៊ីល​ឈ្មោះ ​Mayssa Bastos ដែលជា​កីឡាការិនី​កម្រិត​ពិភពលោក​ធ្លាប់​ឈ្នះ ជេ​សា ខាន់​ចំនួន​២​លើក​មកហើយ ។ កីឡា​ការិនី​ចិន​Grace Gundrum ឈរ​លេខ​២ ពិភពលោក ។​

ម្ចាស់​មេដាយមាស​អាស៊ី​ឆ្នាំ​២០១៨​ជេ​សា​ខាន់​។ ​កីឡាការិនី​អាមេរិក​Danie leKelly ចំណាត់ថ្នាក់​លេខ​៦​ពិភពលោក ដែល​ធ្លាប់​ចាញ់​កីឡាការិនី​អាមេរិក​ជេ​សា ខាន់​ម្ដង។ ​កីឡាការិនី​អាមេរិក Amanda Tubby Alequin ចំណាត់ថ្នាក់​លេខ​៧​ពិភព​លោក​។​ កីឡាការិនី​អាមេរិក​Jeaaica Crane លេខ​៧​ពិភពលោក។​ កីឡាការិនី​អាមេរិក Alex Nguye ​ឈរ​ចំណាត់ថ្នាក់​លេខ​៩ ពិភពលោក៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services