Connect with us

កីឡា

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ធ្វើ​ហើយ ១០០​ភាគរយ​ហើយ ដោយ​ត្រៀម​ទទួល​រៀបចំ​ការប្រកួត​បាល់ទាត់​SUZUKI Cup នា​ចុង​ឆ្នាំនេះ

បានផុស

នៅ

ពេលនេះ សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​លេចចេញ​ជា​សមិទ្ធផល​ពេញ​គ្រប់លក្ខណៈ សម្បត្តិ​ទាំងអស់ មានន័យថា កាលពី​ពេលមុន យើង​នៅ​សេស សល់​ការបំពាក់​កៅអី​ខ្លះៗ ទីលាន​រត់​អត្តពលកម្ម​និង​ទីលាន​បាល់ទាត់ ប៉ុន្តែ​ឥឡូវនេះ​គឺ​ធ្វើ​រួចរាល់​ហើយ​តាម​លំដាប់​លំ ដោយ​នៃលក្ខណៈ​បច្ចេកទេស ត្រូវ​នឹង​ស្តង់ ដារ​នៃ​ពហុ​កីឡដ្ឋាន​អន្តរជាតិ​ហើយ​។​នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខា ធិ​ការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី ៣២ ឆ្នាំ​២០២៣ ហៅ​កាត់​ថា CAMSOC​។

ក្នុង​ឱកាស​ចុះទៅពិនិត្យ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ លោក វ៉ា​ត់ ចំរើន អគ្គលេខា ធិ​ការ​CAMSOC បាន​មានប្រសាសន៍ថា ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ជំនួ​យ​ឥត​សំណង​របស់​សាធារណរដ្ឋ​ប្រជា មានិត​ចិន បានធ្វើ​ហើយ​១០០​ភាគរយ​ហើយ ក្រោយពី​សាងសង់​រយៈពេល​ជិត ៣ ឆ្នាំ ហើយក៏​ត្រៀម​ទទួល​ការប្រកួត​បាល់​ទាត់ ជា​លក្ខណៈ​អន្តរជាតិ នា​ចុងឆ្នាំ​នេះ​ដែល​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ អាច​ផ្ទុក​អ្នកទស្សនា បាន​ជាង ៦​ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្តថា ក្រុមការងារ​កំពុង​រៀ​ប​ចំ​កម្មវិធី​និង​គោរព​ស្នើសុំ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា តើ​ក្នុងស្ថានភាព​កូ​វីដ​នេះ អាចធ្វើ​អ្វី​បាន បន្ទាប់ពី​ពិធី​ប្រគល់ និង​ទទួល​ពហុ​កីឡដ្ឋាន​ជាតិ​នេះ ឬមួយ​ក៏​ធ្វើ​កម្មវិធី​អ្វី​ផ្សេងទៀត​ជាមួយនឹង​ភាគី​ចិន ដើម្បី​អរ​អរសាទរ​នូវ​ការទទួល​មរតក​ដ៏​មហាសាល​នេះ​។

លោក​អគ្គលេខា​បញ្ជាក់ថា អ្វីដែល​យើង​ត្រៀម គឺ​ចាប់ពី​ខែតុលា​តទៅ​គឺថា ពហុ​កី ឡ​ដ្ឋា​ន​ជាតិ​នេះ អាច​ទទួលយក​នូវ​ការ​ប្រ កួត​កម្រិត​ជា​អន្តរជាតិ​បាន ដូចជា​ការត្រៀម​ទទួល​នូវ​ការប្រកួត​បាលទាត់ SUZUKI Cup ក្នុង​ខែធ្នូ ឆ្នាំ​២០២១​នៅទីនេះ ដើម្បី​ទាក់ទាញ​ឱ្យមាន​ការចាប់អារម្មណ៍​ខ្លាំង ហើយ​អាច​បង្ហាញ​មុខមាត់​រប​ស់​កម្ពុជា នៅលើ​វិស័យ​កីឡាបាល់ទាត់​និង​ត្រៀម​លក្ខ ណៈ​ឱ្យមាន​ការប្រកួត​កីឡា​ផ្សេងៗ ឱ្យមាន​ជាប់​ជានិច្ច​នៅទីនេះ ។

លោក​បន្តថា មកដល់ពេលនេះ សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​លេច ចេញ​ជា​សមិទ្ធផល​ពេញ​គ្រប់​លក្ខណៈសម្បត្តិ​ទាំងអស់ មានន័យថា កាលពីពេល មុន យើង​នៅ​សេសសល់​ការបំពាក់​កៅអី​ខ្លះៗ ទីលាន​រត់​អត្តពលកម្ម និង​ទីលាន​បាល់ទាត់ ប៉ុន្តែ​ឥឡូវនេះ​គឺ​ធ្វើ​រួចរាល់​ហើយ​តាម​លំដាប់លំដោយ នៃលក្ខណៈ​បច្ចេក ទេស ត្រូវ​នឹង​ស្តង់ដារ​នៃ​ពហុ​កីឡដ្ឋាន​អន្តរ ជាតិ​។ បន្ថែម​ពី​នោះ​ទៀត ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​នេះ អាច​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អន្តរជាតិ និង​ការប្រកួត​កីឡា​បាល់ ទាត់​អន្តរជាតិ​ខ្នាត​ធំ និង​អាច​រៀបចំ​ពិធី​ថ្នាក់ជាតិ ក៏ដូចជា​ព្រឹត្តិការណ៍​ធំៗ​ផ្សេងទៀត​បាន​។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​ក្លាយជា ពហុ​កីឡដ្ឋាន​ដ៏​សំខាន់ សម្រាប់​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៣ ខាងមុខ នេះ​ផងដែរ​។

ឯកឧត្តម​បញ្ជាក់ថា ពហុ​កីឡដ្ឋាន​ទំហំ​ធំ​បំផុត និង​កម្រិត​ខ្ពស់បំផុត ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន នេះ​គឺជា​សមិទ្ធផល​ផ្លែផ្កា នៃ​កិច្ចសហប្រតិបត្តិការ ក្រោម​ក្រប ខណ្ឌ​ការកសាង​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» រវាង​ចិន​-​កម្ពុជា។

កិច្ចការ​ត្រួតពិនិត្យ​វឌ្ឍនភាព ការ​សាង សង់​កីឡដ្ឋាន​ធំ​នេះ ត្រូវបាន​ឯកឧត្តម​បណ្ឌិត​ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSO C តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់ និង​ហ្មត់ចត់​បំផុត​ឱ្យ​តាមដាន​ជាប់​ជាប្រចាំ​។ ក្រោយពី​បញ្ចប់​ការសាងសង់ គឺ​យើង​ត្រូវ​បន្ត​ការថែទាំ បន្ទាប់ពី​ក្រុម ហ៊ុន​សាងសង់​របស់​ភាគី​ចិន នឹង​ប្រគល់ជូន​ដល់ CAMSOC។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​កន្លែង​ប្រារព្ធ​ពិធី​បើក​-​បិទ​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​ការប្រកួត​កីឡា​ជនពិការ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ដែលជា​ព្រឹត្តិការ ណ៍​ប្រកួត​ពហុ​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អា គ្នេ​យ៍ ដែល​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​សម្រួច​គោលដៅ​យ៉ាង​យកចិត្តទុកដាក់ ប្រកបដោយ​ក្តីសង្ឃឹម និង​ភាពជឿជាក់​ក្នុង​ការទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម