Connect with us

កីឡា

ប្តូរអាជីពជិត៧ឆ្នាំហើយ Sitthichai នៅតែអាចឈ្នះប្រុសស្អាត Tawanchai បាន

បានផុស

នៅ

រៀមច្បង Sitthichai នៅតែខ្លាំងក្នុងអាជីពប្រដាល់មួយថៃរបស់ខ្លួន ដែលឈប់វ៉ៃរយៈពេលជិត៧ឆ្នាំហើយ បន្ទាប់ពី​ចាប់​ជំនាញ​ប្រដាល់​ឃី​ក​បុក​សី​ង​កម្រិត​អាជីព ប៉ុន្តែ​រូបគេ​នៅតែ​ធ្វើ​បានល្អ​ដដែល​ដោយបាន​សិស្ស​ប្អូន Tawanchai ដោយ​ពិន្ទុ​នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: BATTLEGROUND III នា​យប់​ថ្ងៃ​សុក្រ ទី​២៧ ខែសីហា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការពិត​នៅ​សង្វៀន​បង្ហាញ​ឲ្យ​ឃើញថា អ្នក​ប្រដាល់​ល្បីឈ្មោះ​នៅ​ថៃ Tawanchai ធ្វើបាន​យ៉ាងខ្លាំង​នៅក្នុង​ទឹក​ទី​១​តាមរយៈ​កណ្តាប់ដៃ និង​ទាត់​ធ្ងន់ ខណៈ​រៀមច្បង Sitthichai បាន​ព្យាយាម​សម្រុក​ឆ្ពោះទៅមុខ​ដោយ​កណ្តាប់ដៃ និង​ទាត់​ដែរ​។​

​បន្ទាប់មក Sitthichai កាន់តែ​ដាក់​សម្ពាធ​ខ្លាំង​ឡើង​តាមរយៈ​ការដើរ​ចូល ហើយ​ទាត់​ជើង​ក្រោម​ធ្ងន់ៗ ព្រមទាំង​កណ្តាប់ដៃ​លឿនៗ​ទាំង​ទឹក​ទី​២ និង​ទឹក​ទី​៣​។ អាច​និយាយបានថា ការប្រកួត​នេះ​ជា​ឱកាស​របស់ Sitthichai ដោយសារតែ​ភាគច្រើន​វ៉ៃ​កណ្តាប់ដៃ និង​ទាត់​ដែលជា​ជំនាញ​របស់គេ​បាន​ប្រឡូក​ឃី​ក​បុក​សី​ង​រយៈពេល​៧​ឆ្នាំ​ហើយ​។​

​ដូច្នេះហើយ​បាន Sitthichai ចេញ​កណ្តាប់ដៃ និង​ទាត់​លឿនៗ​ទាំង​ការដកខ្លួន​គេច​ពី​ការ​វ៉ៃ​របស់ Tawanchai និង​វាយ​សក​វិញ ខណៈ​ជំនាញ​មួយ​ថៃ​ដែល​លេង​ជង្គង់ និង​កែង​នោះ អ្នក​ទាំងពីរ​មិនសូវ​បាន​ប្រើ​ឡើយ​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ នៅ​ចុង​ទឹក​ទី​៣ Sitthichai ហាក់​ធ្វើបាន​កាត់​តែ​ល្អ​ទាំង​កណ្តាប់ដៃ និង​ទាត់​ដែល​បានធ្វើ​ឲ្យ​ប្រុស​ស្អាត Tawanchai បាន​ដួល​មួយ​លើក​ជា​ពីរលើក​ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​សិស្ស​ច្បង​ទទួលបាន​ពិន្ទុ​ច្រើន​។

​អ្នកគាំទ្រ​ប្រហែលជា​គិតថា ការប្រកួត​លើក​នេះ​បុរស​សង្ហា​វ័យក្មេង Tawanchai ហាក់ដូចជា​ច​ម្លែ​ង​ដែល​ចេញ​អាវុធ​ដូច​ខុសប្លែក​ពីស​ព្វ​មួយ ឬមួយ​រូបគេ​មិន​ប្រឹង​អស់ពី​សមត្ថភាព​។ ប៉ុន្តែ​អ្នកគាំទ្រ​អាច​គិតថា Sitthichai ជា​សិស្ស​ច្បង​ដែលមាន​បទពិសោធ​ក្រាស់​លើ​ឆាក​អន្តរជាតិ ជាពិសេស​ជំនាញ​ឃី​ក​បុក​សី​ង​ដែល​ត្រូវការ​ភាពរហ័សរហួន ដូច្នេះ​ច្បាស់​ណាស់​ថា Tawanchai មិនអាច​បង្ក​ព្យុះភ្លៀង​ស្រួល​ដូច​ដៃគូ​មុនៗ​ទេ​។​

​សម្រាប់​ជ័យជម្នះ​នេះ​នឹង​ផ្តល់​ឲ្យ Sitthichai បង្កើន​កំណត់ត្រា​ប្រកួត​ឈ្នះ​១២៤​ដង ចាញ់​៣២​ដង និង​ស្មើ​៥​ដង​។ ជាពិសេស​រូបគេ​នឹង​ឡើងទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក​ជាមួយ Petchmorakot ដែល​កំពុង​គ្រប់គ្រង​សព្វថ្ងៃ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម