កីឡា
គ្រាន់តែសំបុត្រចូលមើល Ronaldo លេងប្រកួតដំបូងឲ្យ Man Utd អាចទិញឡានល្មមៗមួយគ្រឿងបានជិះ
អ្នកគាំទ្របាល់ទាត់ បានចាប់ផ្តើមស្វះស្វែងរកទិញសំបុត្រដើម្បីចូលមើលការប្រកួតដំបូងរបស់កីឡាករ Cristiano Ronaldo នៅក្លិប Manchester United នៅចុងសប្តាហ៍ក្រោយ។

តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ បានវិលមកកាន់ទឹកដី Old Trafford សាជាថ្មីហើយនឹងបង្ហាញខ្លួននៅថ្ងៃសៅរ៍ទី១១ខែកញ្ញានៅពេលបិសាចក្រហម ទទួលភ្ញៀវសារិកាព្រៃ Newcastle របស់លោក Steve Bruce។
ការវិលត្រឡប់របស់ Ronaldo បានធ្វើឲ្យតម្រូវការទិញសំបុត្រចូលទស្សនាហក់ឡើងយ៉ាងខ្លាំង ខណៈគេហទំព័រលក់ក្រៅផ្លូវការឥឡូវនេះ បានដំឡើងថ្លៃ ៧០០ ផោន (៩៧០ដុល្លារ)។

យោងតាមរបាយការណ៍មួយនៅក្នុងកាសែត The Times បានបង្ហាញថា តម្លៃសំបុត្រនៅលើកម្មវិធីលក់ Stubhub បានឈានដល់ ២,៥០០ ផោន (៣,៥០០ដុល្លារ) ក្នុងមួយសន្លឹក។
ទោះបីជាយ៉ាងណាក៏ដោយ ក្លិបបិសាចក្រហមបានទទូចដល់អ្នកគាំទ្រ កុំឲ្យទិញសំបុត្រពីគេហទំព័រទាំងនេះដើម្បីចៀសវាងលទ្ធភាពទុកចោល ឬប្រឈមមុខនឹងផលវិបាកក្នុងការទទួលសំបុត្ររបស់ពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ២គ្រាប់យប់មិញ ធ្វើឲ្យ Ronaldo បំបែកកំណត់ត្រាពិភពលោក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


