Connect with us

កីឡា

ក្រុមអត្តពលិកជម្រើសជាតិកម្ពុជាទាំង១២ នឹងត្រៀមចេញទៅហ្វឹកហាត់ នៅប្រទេសចិន ជប៉ុន និងកូរ៉េ

បានផុស

នៅ

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្រោយក្រុមកីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា ចំនួន​១៣៥​នាក់ បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​រួចរាល់ យើង​ត្រៀម នឹង​បញ្ជូន​ពួកគេ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​នា​ចុងឆ្នាំ​២០២១ និង​ដើមឆ្នាំ​២០២២ ដើម្បី​ពង្រីក​សមត្ថភាព សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2021 លើក​ទី​៣១ ឆ្នាំ ២០២២ នៅ​ប្រទេស​វៀតណាម និង​ការប្រកួត​កីឡា​SEA GAMES 2023 លើក​ទី​៣២ ឆ្នាំ ២០២៣​នៅ​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡា​ទាំង​១២​ប្រភេទ​នេះ មួយចំនួន​ត្រូវ​ចេញ ដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​នា​ចុងឆ្នាំ ២០២១ ចំណែក​ក្រុមកីឡា​មួយចំនួន ត្រូវ​ចេញដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​។ ក្រុម​កីឡាករ​-​កីឡាការិនី ជម្រើស ជាតិ​កម្ពុជា​ចំនួន​១៣៥​នាក់ បូក​រួមទាំង​គ្រូបង្វឹក គ្រូ​ជំនួយម្នាក់ ឬ​២​នាក់ ក្នុង​១​ប្រភេទ​កីឡា ក្នុងការ​ចេញទៅ​គ្រប់គ្រង ដឹកនាំ​កូនសិស្សរបស់ខ្លួន​សម្រាប់​ការហ្វឹកហាត់​។

ក្រៅពី​ការហ្វឹកហាត់​នៅ​ចិន ក្រុម​ជម្រើសជាតិ​កម្ពុជា លើ​ប្រភេទ​កីឡា​មួយចំនួនទៀត ដូចជា​កា​រ៉ា​តេ ត្រៀម​ចេញទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​, តេ​ក្វាន់​ដូ WT(World Taekwondo) ទៅ​ហ្វឹក ហាត់​នៅ​សាធារណរដ្ឋ​កូរ៉េ រីឯ​កីឡាករ កីឡាការិនី​មាន​ឈាមជ័រ ជា​ខ្មែរ​ផ្សេងៗ​ទៀត រស់នៅ​ក្រៅ ប្រទេស​ស្រាប់ ដូចជា​ខេ​ស៊ី កីឡាការិនី​ជឺ​ជី​តស៊ូ ខាន់ ជេ​សា ដែលជា​ម្ចាស់​មេដាយមាស​អាស៊ី (ASIAN Games) ឆ្នាំ​២០១៨ និង​ជា​ម្ចាស់​មេដាយមាស កីឡា​ស៊ី​ហ្គេម (SEA Games) លើក​ទី​៣០ នៅ​ប្រទេស ហ្វីលីពីន ឆ្នាំ​២០១៩ ក៏ត្រូវ​បាន​ជំរុញ​លើកទឹកចិត្ត ឲ្យ​បន្ត​ការហ្វឹកហាត់ ក្នុងពេល​ដំណាលគ្នា​ផងដែរ។​

សូមបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា អត្ត​ព​លិ​កជ​ម្រើស​ជាតិ​កម្ពុជា ចំនួន​១៣៥​នាក់​នេះ គឺជា​អត្ត​ពលិ​ក​ ដែលមាន​គុណភាព​ខ្ពស់ៗ​ជាងគេ​បំផុត ក្នុងចំណោម​ជាង ១០​ប្រភេទ​កីឡា ដែល​ភាគី​ចិន​ជា​អ្នក​មក​ជ្រើសរើស​ដោយ​ខ្លួនឯង​ផ្ទាល់៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម