កីឡា
ញាក់សាច់ ខួប ONE ១០ឆ្នាំ មនុស្សដែក Rodtang ប៉ះជើងខ្លាំងគ្រប់សម័យកាល Johnson
កំពូលអ្នកប្រដាល់មួយថៃរហស្សនាម«មនុស្សដែក» Rodtang Jitmuangnon ត្រូវបានផ្គូផ្គងឲ្យជួបជើងខ្លាំងគុនចម្រុះគ្រប់សម័យកាលអាមេរិក Demetrious Johnson សម្រាប់ការប្រកួតលក្ខណៈមួយថៃ លាយកូនកាត់គុនចម្រុះដែលត្រូវប្រើពេល៤ទឹក។

Johnson និង Rodtang
ដំណឹងជំនួបដ៏ភ្ញាក់ផ្អើលនេះបានលេចឡើងកាលពីយប់ថ្ងៃពុធ ទី១៥ ខែកញ្ញានេះ នៅពេលលោក Chatri Sityodtong នាយកប្រតិបត្តិ និងជាអគ្គនាយកស្ថាប័ន ONE Championship បានប្រកាសពីព្រឹត្តិការណ៍ប្រកួតធំមិនធ្លាប់មានគឺ ONE X ដើម្បីអបអរសាទរខួប១០ឆ្នាំនៃការបង្កើត ONE Championship។
ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ ONE X នេះនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី៥ ខែធ្នូ ប៉ុន្តែមិនទាន់ប្រកាសពីទីកន្លែងឡើយ។ សម្រាប់វត្តមានកីឡាករដែលត្រូវប្រកួតក្នុងរាត្រីដ៏អស្ចារ្យនេះ ជើងខ្លាំងប្រេស៊ីល Bibiano Fernandes ត្រូវការពារខ្សែក្រវាត់ពិភពលោក ONE Bantamweight របស់ខ្លួនទល់នឹងជើងខ្លាំង John Lineker។ ជាមួយគ្នា ជើងខ្លាំង Thanh Le ត្រូវមានភារកិច្ចការពារខ្សែក្រវាត់ពិភពលោក ONE Featherweight របស់ខ្លួនជាលើកដំបូងហើយ បន្ទាប់ពីផ្តួលជើងខ្លាំង Martin Nguyen ដណ្តើមយកខ្សែក្រវាត់សម្រេច។ ការប្រកួតខ្សែក្រវាត់លើកដំបូងនេះ Thanh Le ត្រូវប៉ះអ្នកលេងគុនចម្រុះ Garry Tonon។


និយាយពី Rodtang វិញបានចូលប្រឡូកក្នុងឆាកប្រដាល់ពិភពលោក ONE កាលពីខែកញ្ញា ឆ្នាំ២០១៨។ រូបគេបានឈ្នះការប្រកួត១០លើកជាប់គ្នា និងមិនស្គាល់បរាជ័យម្តងណាសោះ។ បន្ទាប់មកបានឈ្នះខ្សែក្រវាត់មួយថៃពិភពលោក ONE Flyweight ហើយបានពង្រីកជំនាញប្រកួតឃីកបុកសីងថែមទៀត។ មហិច្ឆតារបស់ជើងខ្លាំងថៃរូបនេះចង់ឈ្នះខ្សែក្រវាត់ពិភពលោក ONE World Champion បីប្រភេទកីឡាផ្សេងគ្នាគឺ មួយថៃ ឃីកបុកសីង និងគុនចម្រុះ។
ចំណែកខ្លាចាស់អាមេរិក Johnson ជាជើងខ្លាំងគុនចម្រុះគ្រប់សម័យកាល (GOAT)ដែលជោកជាំនៅសង្វៀន UFC និងធ្លាប់ឈ្នះជើងឯកគុនចម្រុះពិភពលោក១២ដង មុនពេលបោះជំហានចូលស្ថាប័ន ONE នៅខែតុលា ឆ្នាំ២០១៨។
នៅស្ថាប័ន ONE ជើងខ្លាំងគ្រប់សម័យកាល Johnson បានឈ្នះខ្សែក្រវាត់ពិភពលោក ONE Flyweight World Grand Prix នៅឆ្នាំ២០១៩ ប៉ុន្តែកាលពីខែមេសាកន្លងទៅនេះប្រកួតដណ្តើមខ្សែក្រវាត់ចាញ់អធិរាជសង្វៀន Adriano Moraes។ បន្ទាប់មក ខ្លាកំណាចអាមេរិករូបនេះ បានបង្ហាញចំណាប់អារម្មណ៍ចង់វ៉ៃលក្ខណៈមួយថៃ។ ទីបំផុតបំណងប្រាថ្នារបស់ Johnson បានសម្រេចហើយដោយត្រូវប៉ះមនុស្សរឹងដូចដែកRodtang ទាំងក្បាច់វ៉ៃមួយថៃលាយក្បាច់គុនចម្រុះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


