Connect with us

កីឡា

គ្រូជម្រើសជាតិ ក្នុងពូលជាមួយ កម្ពុជា និយាយបែបណាខ្លះ ក្រោយការចាប់ឆ្នោត Suzuki Cup

បានផុស

នៅ

ការប្រកួតបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ឬ AFF Suzuki Cup ឆ្នាំ២០២០ ត្រូវបានលើកយកមកប្រកួតក្នុងឆ្នាំ២០២១នេះវិញ ដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

ហើយកាលពីថ្ងៃអង្គារទី២១ខែកញ្ញា ការចាប់ឆ្នោតបែងចែកពូលបានធ្វើឡើង ដោយលទ្ធផល ក្រុមជម្រើសជាតិកម្ពុជា ត្រូវស្ថិតនៅក្នុងពូល B រួមជាមួយប្រទេស៤ផ្សេងទៀត ដូចជា វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងឡាវ។

រីឯក្នុងពូល A វិញក៏មាន៥ប្រទេសដែរដូចជា ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ចំណែកមួយប្រទេសទៀតត្រូវរង់ចាំការប្រកួតវគ្គ Play-off រវាង ទីម័រខាងកើតជាមួយ ព្រុយណេ។

ចង់ដឹងថា ក្រៅពីកម្ពុជា តើគ្រូបង្វឹកក្រុមជម្រើសជាតិ៤ទៀតនៅក្នុងពូល B លើកឡើងបែបណា តោះស្តាប់ទាំងអស់គ្នា៖

លោក Park Hang Seo គ្រូវៀតណាម

CTS SPORT

ខ្ញុំគិតថា គ្រប់ក្រុមដែលវៀតណាមជួបក្នុងពូលនេះ នឹងក្លាយជាគូប្រជែងដ៏ស្វិតស្វាញ។ យើងនឹងធ្វើឲ្យបានល្អបំផុតគ្រប់ការប្រកួត។ គោលដៅដំបូងរបស់យើង គឺឡើងផុតវគ្គចែកពូល។

លោក Tan Cheng Hoe គ្រូម៉ាឡេស៊ី

Tan Cheng Hoe stay on Malaysia head coach until 2020 | Goal.com

វៀតណាម គឺជាក្រុមខ្លាំងជាងគេក្នុងពូល B ប៉ុន្តែយើងមិនអាចផ្តោតតែលើពួកគេទេ។ ឥណ្ឌូណេស៊ីគឺជាគូប្រជែងចាស់របស់យើង ខណៈកម្ពុជាក៏មានកីឡាករដែលពោរពេញដោយទេពកោសល្យផងដែរ។

លោក Shin Tae Yong គ្រូឥណ្ឌូណេស៊ី

Shin Tae-yong Bring His 2018 World Cup Assistants to Indonesia – Football  Tribe Asia

ការប៉ះជាមួយវៀតណាមនិងម៉ាឡេស៊ីគឺគួរឲ្យចាប់អារម្មណ៍ណាស់។ ពួកគេគឺជាក្រុមខ្លាំង ប៉ុន្តែយើងនឹងប្រឹងប្រែងប្រយុទ្ធ ដើម្បីឈ្នះគ្រប់ការប្រកួត។

លោក Selvaraj Vengadalam គ្រូឡាវ

V Selvaraj - Alchetron, The Free Social Encyclopedia

មិនបាច់និយាយអំពីម៉ាឡេស៊ីនិងវៀតណាមទេ។ ប៉ុន្តែប្រទេសផ្សេងទៀតក៏មិនត្រូវមើលរំលងដែរ ដូច្នេះយើងត្រូវប្រយ័ត្ន ហើយរៀបចំឲ្យបានល្អ។ យើងនឹងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងទាំងអស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ASEAN FOOTBALL

ចុចអាន៖ ចាប់ឆ្នោតចែកពូលពានរង្វាន់ AFF Suzuki Cup ឆ្នាំ ២០២០ មុននេះ កម្ពុជា ស្ថិតក្នុងពូលមរណៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម