កីឡា
បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាអត្តពលកម្មកម្រិតមូលដ្ឋាន ឆ្នាំ២០២១
សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកម្រិតមូលដ្ឋានឆ្នាំ២០២១ ដល់សិក្ខាកាមចំនួន៣៧នាក់ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធ ZOOMដោយមានការអញ្ជើញចូលរួមរបស់ លោក សំហេង បុរស រដ្ឋ លេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងលោក ធម្ម អង្គារ៉ា ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្ម ការបច្ចេកទេស និងបណ្តុះបណ្តាលនៃសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត។
កញ្ញា កែវ មនោរម្យ អគ្គលេខាធិការនៃសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាអត្តពលកម្មកម្រិតមូលដ្ឋាន ឆ្នាំ២០២១នេះ មានសិក្ខាកាមចំនួន៣៧នាក់ ក្នុងនោះស្រីចំនួន៧នាក់រួមមានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ចំនួន០៣នាក់ ស្រី០១នាក់ មន្ត្រីចូលរួមពីរាជធានី/ខេត្តទាំង២៥ ចំនួន២៥នាក់ ស្រី០៤នាក់ វិទ្យា ស្ថានគរុកោសល្យបាត់ដំបងចំនួន០២នាក់ និងគរុសិស្សអប់រំកាយ និងកីឡា ចំនួន០៧នាក់ ស្រីចំនួន០២នាក់។



កញ្ញាបានបន្តថា ការបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមអត្តពលកម្មនេះ ក្នុងគោលបំណងបង្កើនសមត្ថភាពស្របតាមតម្រូវការដើម្បីត្រៀម លក្ខណៈរៀបចំការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយជ្រើស រើសអាជ្ញាកណ្តាល និងចៅក្រមមានសមត្ថ ភាពភាសាបរទេស ដើម្បីបន្តចូលរៀនវគ្គអាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិកម្រិត១ ដែលនឹងត្រូវរៀបចំនៅពេលខាងមុខ។ ចំពោះគ្រូឧទ្ទេសសម្រាប់វគ្គសិក្សានេះ មានលោក បូរ ពុធរាត្រី លោកដៀន វិបុល និងលោកឡាក់ ឡុច ដោយការបង្រៀនចែកតាមកម្មវិធីវគ្គសិក្សាពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២១៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ