ព័ត៌មានជាតិ
សាកលវិទ្យាល័យក្រចេះ បើកវគ្គបណ្តុះបណ្តាល ស្តីពី“ការកែច្នៃផលិតផលចំណីអាហារក្នុងស្រុក”កាត់បន្ថយការនាំចូល និងប្រើប្រាស់ពីខាងក្រៅ
នៅថ្ងៃទៅ១២-១៣ ខែមីនា ឆ្នាំ២០២៥ នេះ សាកលវិទ្យាល័យក្រចេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការកែច្នៃផលិតផលចំណីអាហារក្នុងស្រុក” កាត់បន្ថយនូវការនាំចូល ជាពិសេសការប្រើប្រាស់របស់របរពីខាងក្រៅ។

ក្នុងវគ្គបណ្តុះបណ្តាលនោះ លោកដុកទ័រ Hendri Bustaman សាស្ត្រាចារ្យបណ្ឌិត នៅមហាវិទ្យាល័យកសិកម្ម នៃសាកលវិទ្យាល័យ Bengkulu មកពីប្រទេសឥណ្ឌូនេស៊ី ត្រូវបានសាកលវិទ្យាល័យក្រចេះ អញ្ជើញជាវាក្មិន ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការកែច្នៃផលិតផលចំណីអាហារក្នុងស្រុក” ។
វគ្គបណ្តុះបណ្តាលខាងលើនេះ រៀបចំឡើងដោយសាកលវិទ្យាល័យក្រចេះ ដែលមានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ គឺដើម្បីចូលរួមអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំ មន្ត្រី សិស្ស និស្សិត នៅក្នុងសាកលវិទ្យាល័យក្រចេះ សិស្សានុសិស្សមកពីវិទ្យាល័យទាំង ៣ នៅក្នុងក្រុងក្រចេះ ក៏ដូចជាប្រជាកសិករ និងអាជាធរពាក់ព័ន្ធ ទៅលើបច្ចេកទេសក្នុងការកែច្នៃ ការផលិត និងការវេចខ្ចប់នូវកសិផលក្នុងស្រុក ដើម្បីកែច្នៃឱ្យចេញទៅជាផលិតផលសម្រេច។
ក្នុងនោះមាន -ការផលិតទឹកម្ទេស, ទឹកប៉េងប៉ោះ, ទឹកសណ្ដែក, ទឹកគ្រាប់ស្វាយចន្ទី, នំ Cookies, តៅហ៊ូ, នំផ្អែមពីល្ពៅ, តំណាប់ក្រូចថ្លុង, និងទឹកក្រូចថ្លុង ជាដើម។

វគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាឱកាសមួយសម្រាប់ទាំងអស់គ្នា ក្នុងការកែច្នៃ និងអភិវឌ្ឍន៍ផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល និងប្រើប្រាស់របស់ខាងក្រៅ ស្របទៅនឹងបរិបទពហិការរបស់ប្រទសជាតិ និងប្រជាជន៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


