កីឡា
អបអរសាទរ វិសាខា គ្រងជើងឯក Hun Sen Cup ២០២១
ក្រុមវិសាខាបានគ្រងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ឆ្នាំ២០២១ បន្ទាប់ពីបានយកឈ្នះព្រះខន្ធរាជស្វាយរៀងដោយទាត់បាល់ប៉េណាល់ទីកាត់សេចក្តីក្នុងលទ្ធផល ៥-៤ បន្ទាប់ពីស្មើគ្នា២-២នៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋានស្មាត អ.អេស.អិន។
ការប្រកួតយ៉ាងស្វិតស្វាញនៅវគ្គទី១ពុំមានគ្រាប់បាល់ទម្លាយសំណាញ់ទីគ្នាបានទេ បើទោះជាមានឱកាសសម្រុកគ្នាទៅវិញទៅមក។ ចូលវគ្គទី២ទើបគ្រាប់បាល់កើតមានឡើងនៅពេល ប្រាក់ មុន្នីឧត្តម ស៊ុតរំលងដៃអ្នកចាំទី កែវ សុខសិលា នៅនាទី៥៣ដើម្បីនាំមុខ ១-០។

បន្ទាប់ពីព្រះខន្ធរាជស្វាយរៀងនាំមុខ ក្រុមវិសាខាបានព្យាយាមសម្រុកខ្លាំង តែក៏មានការទប់ស្កាត់យ៉ាងល្អពីព្រះខន្ធរាជស្វាយរៀង ហើយមានការប៉ះទង្គិចគ្នារហូតមានការតវ៉ាគ្នា។ បន្ទាប់មកព្រះខន្ធរាជស្វាយរៀងនៅតែមានឱកាសវាយសម្រុកខ្លាំង។
យ៉ាងណាដល់នាទី៧១ វុធ តុលា បានតែតបញ្ចូលទីឲ្យវិសាខាតាមស្មើ ១-១ បន្ទាប់ពី ទៀត គឹមហេង លើកបាល់ពីជ្រុងដើម្បីបន្តសង្ឃឹមឡើងវិញ។ នៅចុងវគ្គទី២ ខ្សែការពាររបស់ព្រះខន្ធរាជស្វាយមានបញ្ហាច្រើន ប៉ុន្តែខ្សែប្រយុទ្ធ វិសាខាធ្វើមិនបានសម្រេច។

គ្រាប់បាល់១-១ស្មើបន្តរហូតចប់៩០នាទីដែលតម្រូវឲ្យបន្ថែមម៉ោង១៥នាទីពីរដង។ សម្រាប់១៥នាទីដំបូងមានគ្រាប់បាល់កើតឡើង២គ្រាប់គឺ ជូ ស៊ីនទិ រកគ្រាប់បាល់ឲ្យព្រះខន្ធរាជស្វាយរៀងនាំមុខ ២-១ នៅនាទីទី១០០ ប៉ុន្តែ៥នាទីក្រោយមក អ៊ុក សុវណ្ណ ស៊ុតហ្វ្រីឃីកបានសម្រេចតាមស្មើ ២-២ នៅនាទីទី ១០៥+១។ ចំពោះ១៥នាទីលើកទី២គ្មានគ្រាប់បាល់កើតឡើងទេ ដូច្នេះត្រូវទាត់ប៉េណាល់ទីកាត់សេចក្តី។ នេះជាការការពារជើងឯកឆ្នាំចាស់របស់ខ្លួនបានសម្រេចរបស់វិសាខា។
ព្រះខន្ធរាជស្វាយរៀង ស៊ុតបានសម្រេច៤គ្រាប់
- សឿយ វិសាល បានសម្រេច
- សារ៉េត គ្រីយ៉ា បានសម្រេច
- អៀង ពិសិ បានសម្រេច
- សួន សុវណ្ណ មិនសម្រេច
- ត្រាយ វិចិត្រ បានសម្រេច
វិសាខា ស៊ុតបានសម្រេច៥គ្រាប់ - ទិត្យ ទីណា បានសម្រេច
- អ៊ិន វិច្ឆ័យ បានសម្រេច
- ស៊ិន សុផាណាត បានសម្រេច
- អ៊ិន សុដាវិត បានសម្រេច
- អ៊ុក សុវណ្ណ បានសម្រេច
ដោយឡែកសម្រាប់ចំណាត់ថ្នាក់លេខ៣វិញបានទៅក្រុមបឹងកេត បន្ទាប់ពីបានយកឈ្នះក្រុមភ្នំពេញក្រោនដោយលទ្ធផល ២-០។
ក្រុមជយលាភីទទួលបាន
- ជើងឯក៖ វិសាខា ទទួលបានពាន១ មេដាយមាស និងប្រាក់រង្វាន់ ១០០លានរៀល។
- ជើងឯករង៖ ព្រះខន្ធរាជស្វាយរៀង ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ៦០លានរៀល។
- លេខ៣៖ បឹងកេត ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ៣០លានរៀល។
- ក្រុមលេងគោរពវិន័យល្អ (Fair Play) ៖ ភ្នំពេញក្រោន ទទួលបានប្រាក់រង្វាន់ ៨លានរៀល។
- អ្នកចាំទីល្អ៖ កែវ សុខសិលា របស់ក្លឹបវិសាខា ទទួលបានស្រោមដៃមាស និងប្រាក់រង្វាន់ ៣លានរៀល។
- អ្នកស៊ុតចូលទីច្រើនជាងគេ៖ កែវ សុខផេង ទទួលបានស្បែកជើងមាស និងប្រាក់រង្វាន់ ៣លានរៀល។
- កីឡាករល្អប្រចាំព្រឹត្តិការណ៍៖ អ៊ុក សុវណ្ណ របស់វិសាខា ទទួលបានប្រាក់រង្វាន់ ៣លានរៀល។
- គ្រូបង្វឹកល្អ៖ លោក Akeeb Tunji Ayoyinka គ្រូបង្វឹកវិសាខា ទទួលបានប្រាក់រង្វាន់ ៣លានរៀល។
- ក្រុមអាជ្ញាកណ្តាលល្អ៖ ហោ ប៊ុនថង, ហេង សុខលី, ហែម ចិត្រា និង អ៉ីវ ទីណា ទទួលបានប្រាក់រង្វាន់ ៥លានរៀល។

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


