កីឡា
ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦ នៅអង្គរវត្ត ចាប់ផ្តើមនៅថ្ងៃទី០២ មករា ឆ្នាំ២០២២
គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង បានប្រកាសឲ្យដឹងពីទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦ នៅអង្គរវត្ត នឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅតំបន់អង្គរ ខេត្តសៀមរាប។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦នៅអង្គរវត្ត នាព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦ នៅអង្គរវត្តប្រព្រឹត្តឡើងដើម្បីបំផុសគំនិតឲ្យប្រជាជននៅខេត្តសៀមរាបរស់នៅតាមបរិបទមេរោគ COVID-19 គឺត្រូវចេះអនាម័យខ្លួន និងពាក់ម៉ាស់គ្រប់ ពេលវេលា ព្រមទាំងគ្រប់ទីកន្លែងក្នុងខេត្តតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ធ្លាប់មានអ្នកចូលរួមជាង ១០.០០០ នាក់ដែលមានអ្នករត់មកពីទ្វីបទាំង ៥ លើពិភពលោកនោះ។

លោកបានបន្តថា កន្លងមកគណៈកម្មការរៀបចំព្រឹត្តិការណ៍ធ្លាប់ប្រកាសកំណត់យកចំនួន ២,៥០០នាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះយើងមិនកំណត់អ្នកចូលរួមឡើយ។ រៀបចំធ្វើតេស្តមុននឹងចូលទីលានរត់ប្រណាំងរក្សាគម្លាត ១,៥០ ម៉ែត្រពីគ្នាដោយតម្រៀបជាជួរវែងតែរត់តាមក្រុមចម្ងាយផ្លូវដែលបានកំណត់ ដូច្នេះអ្នកចូលរួមរត់ប្រណាំង ប្រជា ពលរដ្ឋកម្ពុជា និងជនបរទេសរស់នៅកម្ពុជា ព្រមទាំងបរទេសក្រៅប្រទេសក៏អាចចូលរួមបានដែរ។ មុនចេញដំណើរត្រូវពាក់ម៉ាស់រហូតដល់រយៈចម្ងាយ២០០ម៉ែត្រទើបអនុញ្ញាតឲ្យដោះម៉ាសចេញ ហើយការថែទាំសុខភាព និងប្រព័ន្ធរក្សាសុវត្ថិភាពត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងតឹងរ៉ឹងជាទីបំផុត។ គណៈកម្មការសម្រេចផ្ដល់អាទិភាពដល់កីឡាករ-កីឡាការិនី ដែលបានចុះឈ្មោះរត់ប្រណាំងកាលពីឆ្នាំកន្លងទៅ។
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅក្រុមហ៊ុនឯកជនមានប្រសាសន៍ថា ដោយក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជូនក្រុមគ្រួសារកម្ពុជាយើងមានមោទកភាពជាខ្លាំង ដែលបានធ្វើជាម្ចាស់ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់ កណ្ដាលម៉ារ៉ាតុងនៅតំបន់អង្គរនេះ ហើយយើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្តការគាំទ្រព្រឹត្តិការណ៍នេះតាំងពីឆ្នាំ ២០១៤ មក ហើយកា្លយជាផ្នែកមួយ ក្នុងការជួយឱ្យអតិថិជនបុគ្គលិក និងសហគមន៍របស់យើងមានសុខភាពល្អភាពសកម្ម និងជីវិតដ៏ប្រសើរមួយ។

លោកបន្តថា ឆ្នាំនេះយើងមិនត្រឹមតែមានទំនួលខុសត្រូវខ្ពស់លើសុខសុវត្ថិភាពរបស់អ្នកចូលរួមដោយធ្វើយ៉ាងណាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលប៉ុណ្ណោះ ទេ ហើយថែមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបើកប្រទេស និងសេដ្ឋកិច្ចសារជាថ្មីឡើងវិញ ដោយធ្វើការសហការយ៉ាងជិតស្និទជាមួយនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕


អត្ថបទ៖ វិសិទ្ធ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១៩ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


