កីឡា
សេដ្ឋីនី Pang ចែក iPhone 13 និងរបស់ប្រេនៗ ជូនជម្រើសជាតិថៃ មុនប៉ះវៀតណាម
កាលពីល្ងាចថ្ងៃទី២១ខែធ្នូ លោកជំទាវ Pang (ឈ្មោះពិត Nualphan Lamsam) បាននាំយកអំណោយថ្លៃៗជាច្រើនដល់ទីកន្លែងដែលក្រុមថៃស្នាក់នៅ។

ក្រៅពីទូរសព្ទ iPhone 13 និងនាឡិកា Rolex លោកស្រីក៏បានរៀបចំកាបូបម៉ាកល្បីៗ ដើម្បីប្រគល់ជូនគ្រូជំនួយ និងគ្រូបង្វឹកផងដែរ។

យោងតាមគេហទំព័រ Siamsport បានចុះផ្សាយថា តម្លៃសរុបនៃអំណោយដែលសេដ្ឋីនី Pang នាំជូនក្រុមជម្រើសជាតិថៃគឺមានជាង ១លានបាត (ជាង៣ម៉ឺនដុល្លារអាមេរិក)។

ប្រធានក្លិបបាល់ទាត់ Port FC ក្នុងក្របខ័ណ្ឌថៃ League 1 រូបនេះ បានបង្កើតបរិយាកាសរីករាយ និងស្រស់ស្រាយ មុនពេលក្រុមថៃ ជួបជាមួយក្រុមជម្រើសជាតិវៀតណាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2020 នៅថ្ងៃស្អែកនេះ។

លើសពីនេះ សារព័ត៌មានថៃបានរាយការណ៍ថា ក្រុមដំរីសឹកថៃ នឹងទទួលបានប្រាក់រង្វាន់ប្រហែលមួយលានដុល្លារអាមេរិក ប្រសិនបើពួកគេឈ្នះពានរង្វាន់ AFF Cup 2020៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Zing News
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


