កីឡា
ប្រធាន និងនាយបេសកកម្មអូឡាំពិកបារាំងឆ្លងកូវីដ មិនអាចទៅចិនបាន
អ្នកស្រី Brigitte Henriques ប្រធានគណៈកម្មាធិការអូឡាំពិកបារាំង (CNOSF) បានឆ្លងកូវីដ-១៩ ដូច្នេះលោកស្រីមិនអាចធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងសប្តាហ៍នេះបានទេ។
ចំណែកអ្នកស្រី Nathalie Pechalat នាយបេសកកម្មនៃគណប្រតិភូកីឡាអូឡាំពិកបារាំង ក៏ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ដូច្នេះក៏មិនអាចធ្វើដំណើរទៅប្រទេសចិនបានដែរ។
សេចក្តីប្រកាសរបស់ CNOSF បាននិយាយថា ៖«ពួកគេនឹងគាំទ្រក្រុមអត្តពលិកបារាំងពីចម្ងាយ ហើយប្រធានក្រុមបុគ្គលិកនៅប្រទេសចិនគ្រោងនឹងទៅទីក្រុងប៉េកាំង នៅពេលស្ថានភាពរបស់ពួកគេត្រូវបានអនុញ្ញាត»។
សេចក្តីថ្លែងការណ៍បន្ថែមថា អ្នកកីឡាជិះស្គីល្បឿនលឿន Sebastien Lepage ក៏បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩នៅពេលទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃទី២៧ ខែមករា។
«មិនមានរោគសញ្ញាទេ គាត់គ្មានរោគសញ្ញាតាំងពីថ្ងៃទី២៨ ខែមករា នៅពេលស្ថិតនៅបន្តតាមដាននៅភូមិកីឡា។ គាត់ទៅហ្វឹកហាត់តាមរយៈការដឹកជញ្ជូនដោយយកចិត្តទុកដាក់ដើម្បីបន្តការត្រៀមខ្លួន»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C