កីឡា
ប្រភពទម្លាយ Ronaldo មានអ្នកតាមដានក្លែងក្លាយជិត ១០០លាននាក់ លើ IG
កីឡាករបាល់ទាត់ Cristiano Ronaldo បានក្លាយជាមនុស្សដំបូងគេ ក្នុងពិភពលោក ដែលមានអ្នកតាមដាន ៤០០លាននាក់ នៅលើ Instagram ខណៈថ្មីៗនេះ ប្រភពមួយទម្លាយថា អ្នកតាមដានទាំងនោះត្បិតតែច្រើនមែន តែជិត ១០០លាននាក់នៃពួកគេ សុទ្ធតែក្លែងក្លាយ។

ប្រភពពីសារព័ត៌មាន The Sun បានឱ្យដឹងថា Cristiano Ronaldo ជាបុគ្គលដែលមានអ្នកតាមដានច្រើនជាងគេនៅលើវេទិកា IG ហើយដោយសារចំនួនអ្នក Follow ដ៏សន្ធឹកសន្ធាប់ កីឡារករព័រទុយហ្គាល់រូបនេះ មានទីផ្សារខ្លួនខ្ពស់ រាល់ពេលម្ចាស់ប្រេនណាមួយចង់ឱ្យលោកបង្ហោះផ្សាយនៅលើគណនីរបស់លោក។
យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់ The Sun ចំនួនអ្នកតាមដាន Ronaldo ពិតប្រាកដ មិនដូចដែលអ្វីដែលគ្រប់គ្នាឃើញនោះទេ ព្រោះតែអ្នកតាមដានទាំងនោះមាន ៩២លាននាក់ ឬស្មើនឹង ២៣% សុទ្ធតែជាម្ចាស់គណនីក្លែងក្លាយ។

ទោះបីជាមានគណនី Fake ចុចតាមដានច្រើនយ៉ាងនេះក្ដី ប៉ុន្តែ Cristiano Ronaldo នៅតែឈរលើតារាងជាអ្នករកចំណូលបានច្រើនបំផុតនៅលើបណ្ដាញ Instagram៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Ronaldo ក្លាយជាមនុស្សដំបូងគេ មានអ្នក Follow ៤០០ លាននាក់ លើ Instagram
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១៧ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


