កីឡា
Ronaldo ក្លាយជាមនុស្សដំបូងគេ មានអ្នក Follow ៤០០ លាននាក់ លើ Instagram
ខ្សែប្រយុទ្ធក្រុម Manchester United និងជាជនជាតិព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយជាមនុស្សដំបូងគេ ក្នុងពិភពលោក ដោយមានអ្នកតាមដាន ៤០០ លាននាក់ នៅលើអ៉ិនស្ដាក្រាម ដែលជាកំណត់ត្រាមួយ ខ្លាំងមិនធម្មតា។

ដោយឡែក ក្នុងនោះដែរ ក៏មានកំពូលកីឡាករបាល់ទាត់ម្នាក់ទៀតគឺ Lionel Messi របស់ PSG មានអ្នកតាមដាន ៣០៦ លាននាក់ និងតារាម៉ូដែលអាមេរិក Kylie Jenner ដែលត្រូវបានតាមដានដោយអ្នកប្រើប្រាស់ Instagram ៣០៨ លាននាក់។
យ៉ាងណាមិញ Ronaldo មានការបង្ហោះចំនួន ៣២៤២ ដែលជាមធ្យម ១០លាន “likes” សម្រាប់រូបភាពនីមួយៗ។ ខណៈលោក Follow គេត្រឹមតែ ៥០០ អ្នកប្រើប្រាស់តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា Ronaldo បានលេងឲ្យ Manchester United តាំងពីខែសីហា ឆ្នាំ ២០២១ ដោយបានផ្ទេរពី Juventus ក្នុងកិច្ចសន្យា ១៥ លានអឺរ៉ូ ដែលមានរយៈពេលរហូតដល់ខែមិថុនា ឆ្នាំ ២០២៣ ។ ក្នុងយុទ្ធនាការបច្ចុប្បន្ននៃក្របខ័ណ្ឌ English Premier League Ronaldo បានលេង ១៨ ប្រកួត និងស៊ុតបញ្ចូលទីបាន ៨ គ្រាប់។ គាត់ក៏បានស៊ុតបញ្ចូលទីបាន ៦ គ្រាប់ ក្នុងការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ចំនួន៥ ដង ដែលធ្វើឲ្យលោក កាន់តែមានអ្នកតាមដានកាន់តែច្រើន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលកីឡាករបាល់ទាត់ទាំង ១០ ល្បីថាសង្ហា និងលេងបានល្អបំផុត ក្នុង Premier League
ចុចអាន៖ប្រមូលផ្ដុំរថយន្តសេរ៊ីទំនើបៗ របស់កីឡាករបាល់ទាត់ Cristiano Ronaldo
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


