កីឡា
មកដឹងទ្រព្យសម្បតិ្តសុទ្ធរបស់មហាសេដ្ឋី Roman Abramovic ក្នុងបញ្ជីកំពូលៗអ្នកមានលើលោក
បន្ទាប់ពីភាពតានតឹង រវាងរុស្ស៊ី និងអ៊ុយក្រែន កក្រើកដល់វិស័យបាល់ទាត់មិនធ្លាប់មាន។ ខណៈរដ្ឋាភិបាលអង់គ្លេស បានដាក់ទណ្ឌកម្ម លើជនជាតិរុស្សីជាង ២០៣ នាក់ ក្នុងនោះមានចំនួន ៦៥នាក់ ដែលធ្វើអាជីវកម្មនៅអង់គ្លេស។ មួយក្នុងចំណោមពួកគេ រួមមានម្ចាស់ក្លឹប Chelsea លោក Roman Abramovich នៅក្នុងបញ្ជីផងដែរ។
រដ្ឋាភិបាលអង់គ្លេសក៏បានអះអាងថា ទ្រព្យសម្បត្តិរបស់លោកទាំងអស់ នឹងត្រូវបានរដ្ឋាភិបាលអង់គ្លេសកាន់កាប់ជាបណ្ដោះអាសន្ន។ តើលោក Roman Abramovich មានទ្រព្យសរុបប៉ុណ្ណា ក្នុងពេលនេះ?
យោងតាមទស្សនាវដ្ដី Forbes បញ្ជីមហាសេដ្ឋីពិភពលោកចំនួន ២,៦៧៤ នាក់នៅក្នុងពិភពលោក សម្រាប់ឆ្នាំ ២០២១ បង្ហាញថា បុរសជនជាតិរុស្សីវ័យ ៥៤ឆ្នាំ Roman Abramovich ជាប់ចំណាត់ថ្នាក់ទី ១៤២ នៅលើពិភពលោក ដែលគាត់គឺជាអ្នកវិនិយោគ និងម្ចាស់ភាគហ៊ុនធំ នៅក្នុងក្រុមហ៊ុនរុករករ៉ែ nickel រួមទាំងរ៉ែដែកយក្ស Eveaz ដែលជាក្រុមហ៊ុនពហុជាតិ បង្កើតឡើងក្នុងប្រទេសអង់គ្លេស ក្នុងនោះគាត់ក៏ជាម្ចាស់ក្លឹប Chelsea ផងដែរ។
លើសពីនេះ Forbes រាយការណ៍ថា Roman Abramovich បានលក់ភាគហ៊ុនប្រហែល ៧៣ភាគរយ របស់គាត់នៅក្នុងក្រុមហ៊ុនប្រេងរុស្ស៊ី Sibneft ទៅឲ្យម្ចាស់ហ្គាស Gazprom ក្នុងតម្លៃ ១៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០០៥។ គាត់ក៏ជាម្ចាស់ទូកធំលំដាប់ទី ២ នៅលើពិភពលោក ៥៣៣ហ្វីត ដែលគាត់បានទិញក្នុងតម្លៃ ៤០០ លានដុល្លារ ក្នុងឆ្នាំ ២០១០ ។
ទោះបីជាយ៉ាងណាក៏ដោយ គាត់ក៏ត្រូវបានគេរាយការណ៍ថា បានផ្ទេរទ្រព្យសម្បត្តិជាង ៩០ លានដុល្លារនៅទីក្រុងញូវយ៉ក ទៅឲ្យអតីតភរិយារបស់គាត់គឺលោកស្រី Dasha Zhukova ។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Roman Abramovich ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១៤.៥ ពាន់លានដុល្លារ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងរ៉ាវអស្ចារ្យទាំង ១០ ដែល Roman Abramovic សាងស្នាដៃ មុនចាកចេញពី Chelsea
ចុចអាន៖ក្រុមហ៊ុនលេខ ៣ លែងឧបត្ថម្ភលើអាវ Chelsea ក្រោយអតីតម្ចាស់ក្លឹបទទួលទណ្ឌកម្មកាន់តែខ្លាំង
ចុចអាន៖អតីតម្ចាស់ក្លឹប Chelsea នឹងត្រូវរឹបអូសទ្រព្យមែនពិត តែមានរបស់មួយប្រណិត ប៉ះពាល់មិនបាន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


