កីឡា
មនុស្សដែក Rodtang ប្រាប់ថា ភ័យខ្លាំងប៉ះអ្នកគុនចម្រុះ Johnson វ៉ៃកូនកាត់
ជើងខ្លាំងមួយថៃដែលគ្រប់គ្នាស្គាល់រហស្សនាម«មនុស្សដែក» Rodtang Jitmuangnon នឹងប្រកួតជាមួយជើងខ្លាំងគុនចម្រុះចាស់វស្សា Demetrious Johnson ក្នុងព្រឹត្តិការណ៍ខួប ១០ ឆ្នាំ ONE X នាថ្ងៃសៅរ៍ទី ២៦ ខែមីនា ខាងមុខ។

ជំនួបជើងខ្លាំងខុសជំនាញគ្នាទាំងពីររូប ត្រូវបានប្រកាសជាច្រើនខែមកហើយ។ ការប្រកួតនេះត្រូវបានដាក់លក្ខន្តិកៈពិសេសមិនធ្លាប់មានដែលត្រូវបានគេហៅថា ការប្រកួតកូនកាត់គុនចម្រុះ និងមួយថៃ។ ការប្រកួតត្រូវធ្វើឡើងចំនួន ៤ ទឹកដែលក្នុង ១ ទឹកមាន៣នាទី។ ទឹកទី ១ និងទី ៣ គឺប្រកួតច្បាប់មួយថៃ ខណៈទឹកទី ២ និងទី ៤ គឺប្រកួតច្បាប់គុនចម្រុះ ហើយគ្មានចៅក្រមកាត់សេចក្តីទេ។

សម្រាប់ការត្រៀមខ្លួនជាច្រើនខែកន្លងទៅនេះ ជើងខ្លាំងមួយថៃ Rodtang បានបង្ហាញអារម្មណ៍ពិត និងអ្វីដែលរូបគេជួបក្នុងការត្រៀមខ្លួនសម្រាប់ប្រកួតយ៉ាងពិសេសនេះ។ Rodtang បាននិយាយថា ៖«ខ្ញុំមានអារម្មណ៍អស់កម្លាំងខ្លាំងណាស់ ពេលហាត់គុនចម្រុះ ដោយសារមិនធ្លាប់ហាត់ពីមុន។ ខ្ញុំក៏រីករាយចំពោះការហ្វឹកហាត់ជំនាញថ្មីនេះដែរ»។
ទោះជាយ៉ាងណានៅពេល«មនុស្សដែក»រូបនេះបានមើលវីដេអូប្រកួតកន្លងមករបស់ Johnson បានធ្វើឲ្យរូបគេភ័យខ្លាច និងសួរខ្លួនឯងថាតើត្រូវទប់ទល់ដោយរបៀបណា? «ប៉ុន្តែនៅពេលខ្ញុំមើលវីដេអូរបស់គាត់ធ្វើឲ្យខ្ញុំភ័យ។ តើខ្ញុំប្រើក្បាច់អ្វីការពារល្បឿនដ៏លឿនរបស់គាត់? តើខ្ញុំទប់ទល់ដោយរបៀបណា? ដោយសារ DJ អាចចាប់ផ្តួលដៃគូ ហើយគាត់មានចលនា និងផ្លាស់ប្តូរគោលជំហរគ្រប់ពេលវេលា។ មើលទៅផ្លាស់ប្តូរលឿន រកតែឃ្លេ-ក ហើយខ្ញុំអត់មានបទពិសោធគុនចម្រុះផង។ តែខ្ញុំក៏ហាត់គុនចម្រុះ និងមួយថៃផងដែរ»។
ទោះជាយ៉ាងណា កីឡាករថៃរូបនេះបានប្តេជ្ញាថា រូបគេនឹងតស៊ូរហូតដល់ដង្ហើមចុងក្រោយ។ កីឡាករនិយាយថា ៖«ខ្ញុំនឹងមិនបោះបង់ចោលងាយៗនោះទេ។ បើគាត់អាចចាប់ផ្តួលខ្ញុំ និងឃ្លេខ្ញុំបាននោះ ខ្ញុំនឹងមិនបោះបង់ទេ បើគាត់មិនឃ្លេខ្ញុំឲ្យស្លាប់ ឬរឹត-កដល់សន្លប់»។
ផ្ទុយទៅវិញ Rodtang បញ្ជាក់ថា ប្រសិនបើកីឡាករអាមេរិកអាចចូលកៀក រូបគេនឹងមិនបណ្តោយឲ្យចាប់ផ្តួលដោយស្រួលៗនោះទេ។ «បើគាត់ចូលកៀក រកចាប់ផ្តួលខ្ញុំ ទទួលយកកណ្តាប់ដៃរបស់ខ្ញុំជាមុនសិន។ គាត់នឹងស្គាល់ថ្នាំខ្លាំងថាតើហ៊ានចូលជិតឬអត់»។
ជើងឯកមួយថៃពិភពលោកផ្តោតចម្បងលើការប្រកួតក្នុងទឹកទី១ ពីព្រោះជាទឹកមួយថៃដែលរូបគេមានប្រៀប។ រូបគេត្រៀមវ៉ៃសន្ធាប់ឲ្យ Johnson អស់កម្លាំងដែលមិនអាចមានកម្លាំងគ្រប់គ្រាន់សម្រាប់ទឹកទី២។
កីឡាករនិយាយថា ៖«បើគាត់អាចទប់ទល់កណ្តាប់ដៃរបស់ខ្ញុំបាននៅទឹកទី១ គាត់ត្រូវការឃ្លេខ្ញុំឲ្យចុះចាញ់ក្នុងទឹកទី២។ យ៉ាងណា បើដល់ទឹកទី២ ចាត់ទុកសំណាងហើយ។ ខ្ញុំគ្រោងវ៉ៃសន្ធាប់ខ្លាំងនៅទឹកទី១ ដូច្នេះគាត់អស់កម្លាំងស៊ុហ្វដែលមិនមានកម្លាំងគ្រប់គ្រាន់វ៉ៃក្នុងទឹកទី២ឡើយ»។
Rodtang បានបញ្ជាក់បន្ថែមថា ៖«Johnson គ្រោងឃ្លេខ្ញុំឲ្យចុះចាញ់ទឹកទី២។ អូ? ហេតុអ្វី គាត់មិនគិតផងថា ជើងរបស់គាត់ ឬឆ្អឹងជំងឺ ត្រូវខ្ញុំទាត់ឡើងបាក់ ឬជាំ ឬក៏បែកដោយសារកែងរបស់ខ្ញុំនៅទឹកទី១។ គាត់ត្រៀមរត់ពេញសង្វៀនឲ្យហើយទៅក្នុងទឹកទី១»៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


