កីឡា
ព្រឹត្តិការណ៍ “ស្ដេចប្រដាល់អង្គរ ឬ Angkor King Fight” លើកទី១ នៅខេត្តសៀមរាប នឹងចាប់ផ្ដើមនៅថ្ងៃទី១០ ខែមេសា ឆ្នំ២០២២ ស្អែកនេះ
បន្ទាប់ពីបានធ្វើកម្មវិធីថ្លឹងទម្ងន់ ព្រឹត្តិការណ៍ដដែលនេះ នៅសណ្ឋាគារ Angkor Regency រួចរាល់នៅរសៀលថ្ងៃទី០៩។
កម្មវិធី “ស្ដេចប្រដាល់អង្គរ” ដែលនឹងប្រព្រឹត្តទៅនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប មានកីឡាករ-កីឡាការិនីជើងខ្លាំងកម្ពុជា-ចិន សរុប ២០រូប ត្រូវជួបតតាំងគ្នាលើសង្វៀនអន្ដរជាតិមួយនេះ ក្នុងការប្រកួតបែបគុនខ្មែរ និងឃីកប៊ុកស៊ីង។
ព្រឹត្តិការណ៍នេះ ក៏ត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ផងដែរ ហើយសម្ដេចនឹងធ្វើការប្រកាសយុទ្ធនាការផ្សព្វផ្សាយកីឡាអត្តសញ្ញាណជាតិ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ បន្ទាប់ពីមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC វ៉ាត់ ចំរើន ធ្លាប់បានមានប្រសាសន៍ថា ការប្រកួតដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងស្វែងរកការគាំទ្រជាអន្ដរជាតិ សម្រាប់កីឡាអត្តសញ្ញាណជាតិ គឺប្រដាល់គុនខ្មែរ និងយុទ្ធគុនចម្រុះរបស់កម្ពុជា។ ម្យ៉ាងក៏ភ្ជាប់ជាមួយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៨-១០ ខែមេសា ផងដែរ។ ដូច្នេះ នេះគឺជាពេលវេលាមួយសមស្រប ដើម្បីបង្ហាញជូនបណ្ដាប្រទេសអាស៊ាន និងទាក់ទាញការគាំទ្រដល់គុនខ្មែរ ហើយបញ្ជូនប្រតិភូ និងអត្តពលិករបស់គេ មកប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
បញ្ជាក់ថា បេក្ខភាពកីឡាករ-កីឡាការិនីកម្ពុជា-ចិន ដែលប្រកួតព្រឹត្តិការណ៍ Angkor King Fight លើកទី១នេះ គឺកីឡាករ ផល សោភ័ណ្ឌ ជួបជើងខ្លាំងចិន Wei Rui ក្នុងនាមជាគូឯកប្រចាំព្រឹត្តិការណ៍នេះ ដោយប្រកួតឃីកបុកស៊ីង។ ក្រៅពីនោះ ក៏មានកីឡាករ វ៉ាន់ វឿន ប៉ះកីឡាករ Sei Zi Qin និងកីឡាករ ឈុត សេរីវ៉ាន់ថង ប៉ះកីឡាករ Su Ke Xin (ចិន) ត្រូវប្រកួតបែបប្រដាល់គុនខ្មែរ។ រីឯកីឡាករ ៧គូទៀត ត្រូវប្រកួតបែបឃីកប៊ុកស៊ីងផងដែរ គឺមានកីឡាការិនី នៅ ស្រីពៅ ជួបកីឡាការិនី Li Li Shan, កីឡាករ ឡុង បេនលឿន ជួប Gao Xi Feng, កីឡាករ សូត្រ វាសនា ជួប Yang Hua, កីឡាករ ឡៅ ចិត្រា ជួប Wei Wei Yang, កីឡាករ ឡៅ ចន្ទ្រា ជួប Luo Chao, កីឡាករ ឈឿង ល្វៃ ជួប Han Wen Bao, កីឡាករ ព្រំ សំណាង ជួប Wang Ao Gang៕
អត្ថបទ ៖ មុន្នីរ័ត្ន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


