កីឡា
គ្រូ U-23 វៀតណាម យកបាល់គប់កូនក្រុមអំឡុងពេលហ្វឹកហាត់ មុនការប្រកួតស៊ីហ្គេមមកដល់
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក Park Hang-seo មិនត្រូវបានគេសម្គាល់ពីការនិយាយលេងសើចជាមួយកូនក្រុម មុនការហ្វឹកហាត់របស់ U-23 វៀតណាម ដើម្បីបង្កើតបរិយាកាសរីករាយនៅកីឡដ្ឋាន Viet Tri នោះឡើយ ប៉ុន្តែបែរជាមានរឿងដ៏តាន់តឹងក្នុងពេលហ្វឹកហាត់ទៅវិញ។

U-23 វៀតណាម បានហ្វឹកហាត់ មុនការប្រកួតស៊ីហ្គេម លើកទី៣១ នៅកីឡដ្ឋាន Viet Tri ខណៈគ្រូបង្វឹក លោក Park Hang-seo បានមកដល់ទីលានមុនគេ ហើយចង់ឲ្យកូនក្រុមចូលហ្វឹកហាត់ឲ្យបានសកម្មតាមដែលអាចធ្វើទៅបាន។
ភ្លាមៗលោកបានសង្គេតឃើញកីឡាករម្នាក់ “Nham Manh Dung” មានបញ្ហា ដូច្នេះលោកក៏បានចាប់បាល់យ៉ាងលឿន ហើយគប់វាដោយផ្ទាល់ទៅកីឡាកររូបនោះ។ វាបានធ្វើឱ្យកីឡាករដែលឈរក្បែរនោះ Hoang Duc និងខ្សែបម្រើ Ly Cong Hoang Anh បានក្រាបយ៉ាងលឿនដើម្បីគេចបាល់។

គ្រូបង្វឹកកូរ៉េខាងត្បូងរូបនេះ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករ។ កូនក្រុមណាដែលបានធ្វើអ្វីខុសពីធម្មតា អាចនឹងត្រូវបានលោកគេកត់សម្គាល់។ បន្ទាប់មកទៀតខ្សែបម្រើ Nguyen Trong Long ត្រូវបានលោក Park ច្របាច់ក ហើយរុញទៅក្រុមមួយទៀតដើម្បីចូលរួមក្នុងលំហាត់សម្រួលសរសៃ។ យ៉ាងណាស្ថានភាពតានតឹងបានធូរស្រាលវិញនៅក្រោយការហ្វឹកហាត់ផងដែរ។
ម្ចាស់ផ្ទះ វៀតណាម នឹងត្រូវបើកឆាកប៉ះ ឥណ្ឌូនេស៊ី ដែលត្រូវបានគេចាត់ទុកថាជាគូប្រកួតធំជាងគេក្នុងពូល ដែលមាន មីយ៉ាន់ម៉ា, ហ្វីលីពីន និងទីម័រខាងកើត រួមជាមួយផងដែរមួយនេះ។
វៀតណាម គឺជាក្រុមការពារមេដាយមាស ដែលគេបានឈ្នះលើកចុងក្រោយ កាលពីស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


