កីឡា
ប៉េតង់កម្ពុជា ទទួលបានមេដាយសំរឹទ្ធ២ លើវិញ្ញាសាវាយយកពិន្ទុឯកត្តជន ស៊ីហ្គេមវៀតណាម
កីឡាករ-កីឡាការិនីប៉េតង់កម្ពុជា បានត្រឹមមេដាយសំរឹទ្ធ នៅក្នុងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម បន្ទាប់ពីជ្រុះចេញត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងវិញ្ញាសាវាយយកពិន្ទុឯកត្តជនបុរស-នារី។

កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោក បានត្រឹមមេដាយសំរឹទ្ធ ក្រោយប្រកួតចាញ់កីឡាការិនី មីយ៉ាន់ម៉ា ដោយលទ្ធផល ២៨-៤០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វិញ្ញាសាវាយយកពិន្ទុឯកត្តជននារី នាំឱ្យកីឡាការិនី អ៊ុក ស្រីមុំ ទទួលបានមេដាយសំរឹទ្ធ ទី២ សម្រាប់កម្ពុជា។

ដោយឡែកកីឡាករ សុខ ចាន់មាន ដែលជាម្ចាស់មេដាយមាសពិភពលោកដូចគ្នាផងដែរនោះ ក៏បានត្រឹមមេដាយសំរឹទ្ធដូចគ្នា ក្រោយប្រកួតចាញ់កីឡាករថៃ វិញ្ញាសាវាយយកពិន្ទុឯកត្តជនបុរស ក្នុងលទ្ធផលដាច់ ៤៣-១៩។ យ៉ាងណាមិញ ប៉េតង់កម្ពុជានៅមានវិញ្ញាសាប្រកួតជាច្រើនទៀត ដែលតាមគម្រោងនឹងបន្តការប្រកួតនៅថ្ងៃស្អែក៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


