កីឡា
បាល់ទាត់កម្ពុជា ជ្រុះចេញពីស៊ីហ្គេម២០២២ ក្រោយចាញ់ថៃ ៥ទល់០
ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានជ្រុះចេញពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ជាផ្លូវការហើយ ក្រោយចាញ់ថៃ ដោយលទ្ធល ០-៥ ក្នុងជំនួបទី៣ ប្រចាំពូល B នៃព្រឹត្តិការណ៍ នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

ក្នុងការប្រកួតនេះពិតជាស្វិតស្វាញខ្លាំង ដោយចំណាយពេលមិនដល់ ៥នាទី ពោលគឺនៅនាទីទី៤ ថៃបានបើកការនាំមុខមុនដោយកីឡាករ Chonnapat Buaphan។ ក្រោយថៃនាំមុខ កម្ពុជា បានព្យាយាមរកគ្រាប់បាល់មកវិញជាមួយឱកាសមួយចំនួនជាក់ស្ដែង សៀង ចន្ធា, ណារ៉ុង កក្កដា និងជា សុខម៉េង មានឱកាសទាត់ដូចគ្នាប៉ុន្តែធ្វើមិនបានសម្រេច។ លុះចូលដល់នាទី៣១ ថៃ បានបន្ថែមគ្រាប់បាល់ទី២ ធ្វើបានសម្រេចដោយកីឡាករ Korawich Tasa។ រំលងបាន ១០នាទីក្រោយមក Worachit Kanitsribampen បានបន្ថែមគ្រាប់ទី៣ ឱ្យថៃ ខណៈពេលវេលាដែលសេសសល់គ្រាប់បាល់នៅតែមិនកើតឡើង នាំឱ្យថៃ នាំមុខ កម្ពុជា ៣ទល់០ នៅវគ្គទី១។
ចូលដល់វគ្គទី២ ថៃបានបន្តបង្កើនសម្ទុះរបស់ខ្លួនរហូតដល់អាចរកគ្រាប់បាល់បាន ២គ្រាប់បន្ថែមទៀត នៅនាទី៧២ និង៨៨ ដោយកីឡាករ Patrik Gustavsson ទាំង ២គ្រាប់ ដែលធ្វើឱ្យលទ្ធផលបញ្ចប់ជាផ្លូវការ កម្ពុជា បានចាញ់ ថៃ ០-៥។
លទ្ធផលនេះធ្វើឱ្យកម្ពុជា ឈរនៅលេខ៤ អស់ឱកាសឡើងវគ្គបន្ត ក្រោយប្រកួត ៣ដង ឈ្នះ១ និងចាញ់២ មាន ៣ពិន្ទុ ខណៈនៅសល់ ១ប្រកួតទៀតជាការប្រកួតបង្គ្របកិច្ច។
ដោយឡែកក្រុមនារីវិញ ក៏បានរងបរាជ័យផងដែរ ក្រោយចាញ់ម្ចាស់ផ្ទះវៀតណាម ដោយលទ្ធផល ៧-០ ដែលបានសេចក្ដីថា ក្រុមនារីកម្ពុជា ក៏ជ្រុះចេញពីព្រឹត្តិការណ៍ដូចគ្នា បន្ទាប់ពីប្រកួត ២ដង ចាញ់ទាំង ២ដងមាន ០ពិន្ទុ អស់ការប្រកួតត្រឹមនេះ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


