កីឡា
លោក Conor Nestor យកការបរាជ័យក្រោមថ្វីជើងវិសាខា ជាមេរៀនកែតម្រូវក្នុងលីគ
ក្លិបព្រះខ័នរាជស្វាយរៀង បានជ្រុះចេញពីពានរង្វាន់ខេមបូឌានលីគខាប់ (Cambodian League Cup) ឆ្នាំ២០២២ បន្ទាប់ពីចាញ់ ក្លិបវិសាខា ០-២ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ។
ជុំវិញការបាត់បង់កៅអីឡើងវគ្គបន្ត លោក Conor Nestor បានប្រាប់ ‘កម្ពុជាថ្មី’ ដូច្នេះថា៖ «វាមិនមែនជាការបង្ហាញទម្រង់លេងដ៏អស្ចារ្យពីយើងទេ។ ប៉ុន្តែយើងនឹងប្រើវាជាបទពិសោធន៍សិក្សា និងកែលម្អសម្រាប់ការប្រកួតក្នុងលីគវិញ។»

«អារម្មណ៍សំខាន់គឺថាយើងមិនបានចាញ់ការប្រកួតប្រជែងតាំងពីខែវិច្ឆិកា មុនការចាញ់នេះ។ ដូច្នេះឥឡូវនេះ យើងផ្តោតលើការធ្វើឱ្យប្រាកដថា វានឹងមានរយៈពេលយូរជាងនេះទៀត មុនពេលបរាជ័យបន្ទាប់របស់យើង។» គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះបានបន្ថែម។
គួរដឹងដែរថា ព្រះខ័នរាជស្វាយរៀង ប្រកួតក្នុងពានរង្វាន់នេះដោយស្ថិតនៅពូល A ជាមួយនឹងលទ្ធផលឈ្នះ២ និងស្មើ១ នៅក្នុងពូល។ លុះចូលដល់វគ្គ ៨ក្រុមចុងក្រោយបានយកឈ្នះ គីរីវង់សុខសែនជ័យ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានចាញ់វិសាខា នេះផ្ទាល់តែម្ដង។
យ៉ាងណាមិញ ព្រះខ័នរាជស្វាយរៀង ហាក់ធ្វើបានល្អជាងនៅក្នុងលីគកំពូលកម្ពុជា ដោយត្រឹមជុំទី១ បានឈរកំពូលតារាង ក្រោយប្រកួត ៧ដង ឈ្នះ ៦ដង និងស្មើ ១ដង មាន ១៩ពិន្ទុ នាំមុខក្រុមលេខ២ បឹងកេត ដល់ទៅ ៦ពិន្ទុ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


