កីឡា
កីឡាករទីម័រខាងកើត ដែលទាត់ចូលនៅកីឡដ្ឋានមរតកតេជោមុនគេ ចូលរួមជាមួយក្លិបនៅកម្ពុជា
កីឡាករ Mouzinho Barreto de Lima ដែលជាសមាជិកនៃក្រុមជម្រើសជាតិទីម័រខាងកើត ត្រូវបានក្លិបអង្គរថាយហ្គឺរ ប្រកាសថាបានចូលរួមជាមួយ សម្រាប់ការប្រកួតជើងទី២ នៃពានរង្វាន់ខេមបូឌានព្រីមៀរលីគ។
ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាប មួយនេះបានប្រកាសនាំយកកីឡាករ Mouzinho ដែលមានវ័យទើបតែ ២០ឆ្នាំ និងលេងក្នុងតួនាទីជាខ្សែប្រយុទ្ធ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍កីឡាករូបនេះហើយ ដែលត្រូវបានគេស្គាល់ថាជាកីឡាករដំបូងគេទាត់ចូលនៅពហុកីឡដ្ឋានជាតិមរតកតេជោ ពេលដែលបើកឱ្យមានការប្រកួតដំបូងលើប្រភេទកីឡាបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិនេះក្រោយសាងសង់អស់រយៈពេល ជាង ៤ឆ្នាំរួចមក។

Mouzinho រកគ្រាប់បាល់បាននៅពេលនោះឱ្យ U-23 ទីម័រខាងកើត គឺនៅក្នុងការប្រកួតបើកឆាកទល់នឹង U-23 ហ្វីលីពីន ជំនួបបើកពូល A នៃពានរង្វាន់ AFF U-23 Championship 2022 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ តាមរយៈបាល់ពិន័យ ១១ម៉ែត្រ នៅនាទីទី៧។
គួរដឹងដែរថា Mouzinho Barreto de Lima គឺជាកីឡាករដែលមានកម្ពស់ ១៦៥ស.ម និងលេងក្នុងតំណែងខ្សែប្រយុទ្ធ។ រូបគេបានលេងនៅក្លិប SLB Laulara កាលពីរដូវកាលមុននិងជាអ្នកទាត់បញ្ចូលទីបានច្រើនជាងគេប្រចាំរដូវកាល២០២១ នៃលីគកំពូលទីម័រ។ គេបានជាប់ជម្រើសជាតិទីម័រខាងកើត តាំងពីឆ្នាំ២០១៩ ហើយបង្ហាញខ្លួនបាន ៧ប្រកួតផងដែរ តែពុំទាន់រកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិឈុតធំនៅឡើយទេ។
ការប្រកួតរវាង កម្ពុជា ជាមួយ ទីម័រខាងកើត នាវេលាម៉ោង ៧យប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្អែកនេះ គេក៏នឹងបង្ហាញខ្លួនផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


