កីឡា
សហព័ន្ធកីឡាហែលទឹកអន្តរជាតិអនុម័តគោលការណ៍ជុំវិញអត្តពលិកកែភេទ
សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) បានបោះឆ្នោតអនុម័តលើគោលការណ៍ថ្មីមួយដែលនឹងហាម និងរឹតបន្តឹងលើអត្តពលិកកែភេទពីការចូលរួមប្រកួតរបស់ស្ត្រីធម្មតា។
ស្ថាប័នហែលទឹកពិភពលោកបានអនុម័តគោលការណ៍យ៉េនឌ័រថ្មីកាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពី៧១.៥%នៃសមាជិកសហព័ន្ធបានបោះឆ្នោតគាំទ្រនៅក្នុងមហាសន្និបាតវិសាមញ្ញរបស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិឆ្នាំ២០២២។

គោលការណ៍លើយ៉េនឌ័រថ្មីដែលចូលជាធរមាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ បាននិយាយថា អត្តពលិកប្តូរភេទពីបុរសទៅស្ត្រីអាចចូលរួមប្រកួតជាមួយស្ត្រីទូទៅបាន ក្នុងការប្រកួតរបស់ FINA ប្រសិនបើពួកគេបានផ្លាស់ប្តូរភេទមុនពេលអាយុ១២ឆ្នាំ ឬមុនពេលពួកគេចូលដំណាក់កាលទី២នៃមនុស្សធំពេញវ័យ។
គោលការណ៍ក៏បាននិយាយដែរថា អត្តពលិកដែលធ្លាប់ប្រើតេស្តូស្តេរ៉ូនជាផ្នែកមួយនៃការព្យាបាលអរម៉ូនដែលបញ្ជាក់ពីភេទស្ត្រីទៅបុរសនឹងអាចមានសិទ្ធិប្រកួតជាមួយស្ត្រីបានតែម្យ៉ាងគត់ ប្រសិនតេស្តូស្តេរ៉ូនត្រូវបានប្រើសរុបតិចជាងមួយឆ្នាំដែលការព្យាបាលមិនកើតឡើងអំឡុងពេលពេញវ័យ ហើយកម្រិតតេស្តូស្តេរ៉ូននៅក្នុងសេរ៉ូមគឺវិលត្រឡប់មកធម្មតាដូចមុនការព្យាបាល។
ជាលទ្ធផលនៃការបោះឆ្នោត FINA បាននិយាយថា ខ្លួននឹងបង្កើតក្រុមការងារថ្មីមួយដើម្បីអភិវឌ្ឍវិញ្ញាសានីមួយៗសម្រាប់អត្តពលិកដែលមិនត្រូវតាមលក្ខន្តិកៈរបស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិសម្រាប់វិញ្ញាសាបុរស ឬស្ត្រី។
ប្រធានសហព័ន្ធកីឡាហែលទឹកអន្តរជាតិ លោក Husain Al-Musallam បាននិយាយថា ៖«យើងត្រូវតែការពារសិទ្ធិរបស់អត្តពលិកយើងក្នុងការប្រកួត ប៉ុន្តែយើងក៏ត្រូវការពារក្នុងការប្រកួតប្រកបដោយយុត្តិធម៌ដែរ ជាពិសេសសម្រាប់វិញ្ញាសារបស់ស្ត្រីនៅក្នុងការប្រកួតរបស់ FINA»។
លោកបានបន្តថា ៖«FINA តែងតែស្វាគមន៍គ្រប់អត្តពលិកជានិច្ច។ ការច្នៃប្រឌិតសម្រាប់វិញ្ញាសាបើកចំហមួយនឹងមានន័យថា អ្នករាល់គ្នាមានឱកាសចូលរួមប្រកួត។ នេះមិនទាន់ត្រូវបានបង្កើតឡើងឡើយ ដូច្នេះ FINA ត្រូវឈានទៅរកផ្លូវនេះ។ ខ្ញុំចង់ឲ្យអត្តពលិកទាំងអស់មានអារម្មណ៍បានចូលរួមក្នុងការបង្កើតគំនិតនេះឲ្យចេញជារូបរាង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៦ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


