កីឡា
សហព័ន្ធខ្មែរកីឡាហែលទឹក គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ៨រូបចេញទៅប្រកួតស៊ីហ្គេមនៅថៃហើយ
ប្រភេទកីឡាហែលទឹក ដែលមានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាកានិរីសរុប ៨រូបបានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅឯប្រទេសហើយនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ។
នេះបើតាមសេចក្ដីក្រដាសរបស់សហព័ន្ធខ្មែរកីឡាហែលទឹកនៅមុននេះគ្រូបង្វឹក កីឡាករ កីឡាការិនីដែលមានឈ្មោះទៅចូលរួមនេះមានដូចជា៖
លោក នាង សូរិទ្ធិយ៉ា គ្រូបង្វឹក
កញ្ញា ហែម វិទិនី គ្រូជំនួយ
លោក សុខ ឥស្សរ: កីឡាករ
លោក ទូ ថាវរ: កីឡាករ
លោក វ៉ាន់អូស្ពិន ពិទ័រសុខា កីឡាករ
លោក មនត្រស ផានសុវណ្ណអារុន កីឡាករ
កញ្ញា ជូលៀ ម៉ារីភូ កីឡាការិនី
កញ្ញា សាក់ប៊ុន ហាលីរ៉ូស កីឡាការិនី

ក្រុមហែលទឹក
ប្រភេទកីឡាហែលទឹកនេះនឹងធ្វើការប្រកួតចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ នៅព្រឹកនេះផងដែរក្រៅពីកីឡាហែលទឹកគឺមានប្រភេទកីឡាជាច្រើនទៀតដែលបានចេញដំណើរទៅស៊ីហ្គេម លើកទី៣៣ នេះដូចជា ជឺជីតស៊ូ តេក្វាន់ដូ WT បាល់ទាត់លើតុ កាយសម្ព័ន្ធ។ ស៊ីហ្គេម លើកទី៣៣ នៅឯប្រទេសថៃ នេះធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥៕

រូបភាព NOCC
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


