កីឡា
អបអរសារទរ សហព័ន្ធខ្មែរកីឡាហែលទឹកទទួលបានការឧបត្ថម្ភជាឈុតកីឡារយៈពេល ២ឆ្នាំពី CHN Sports
សហព័ន្ធខ្មែរកីឡាហែលទឹក ទទួលបានឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនចិន CHN Sports រយៈពេល ២ឆ្នាំដើម្បីចូលរួមអភិវឌ្ឍន៍កីឡាមួយនេះឲ្យកាន់តែរីកចម្រើន និងជួយសម្រាលថវិកាលើការចំណាយចំពោះឯកសណ្ឋាន និងសម្ភារមុនចេញទៅប្រកួតផ្សេងៗ។

លោក ហែម គីរី និងតំណាង CHN Sports
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា សហព័ន្ធខ្មែរកីឡាហែលទឹកពិតជាមានកិត្តិយសដែលបានចុះអនុស្សារណៈ(MOU)ជាមួយ CHN Sports ដែលជាក្រុមហ៊ុនលក់សម្ភារកីឡាម៉ាក Peak ដ៏ធំរបស់ប្រទេសចិនលើពិភពលោក។ គោលបំណងទី១ របស់សហព័ន្ធគឺចង់មានដៃគូសហការច្បាស់លាស់មួយដែលបានផ្តល់នូវឯកសណ្ឋាន និងសម្ភារកីឡាស្តង់ដារ។ ទី២ ចង់បង្ហាញអំពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធ និងក្រុមហ៊ុនបានចូលរួមជួយវិស័យកីឡាហែលទឹកក្នុងប្រទេសកម្ពុជា។

លោក ហែម គីរី និងតំណាង CHN Sports
អគ្គលេខាធិការខាងលើបន្ថែមទៀតថា សហព័ន្ធចង់សហការ និងជំរុញម៉ាកយីហោ Peak នេះឲ្យមានការរីកចម្រើនយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា។ ចាប់ពីពេលនេះក្រុមជម្រើសជាតិ និងក្រុមកីឡាករ-កីឡាការិនីរបស់សហព័ន្ធខ្មែរកីឡាហែលទឹកមានឯកសណ្ឋានដ៏ស្រស់ស្អាតក្នុងការចូលរួមការប្រកួតកម្រិតជាតិ និងអន្តរជាតិ។ តាមរយៈការឧបត្ថម្ភនេះជាការចូលរួមចំណែកដ៏សំខាន់ជួយដល់សហព័ន្ធខ្មែរកីឡាហែលទឹកមិនត្រូវការចំណាយលើឯកសណ្ឋាន និងសម្ភារទៀតទេ។ ការគាំទ្រ និងឧបត្ថម្ភរបស់ក្រុមហ៊ុនបានលើទឹកចិត្តដល់ក្រុមកីឡាករ-កីឡាការិនីដើម្បីត្រៀមចូលរួមប្រកួតអន្តរជាតិនានា។

ក្រុមគ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹក
ចំណែកលោក Liu Ru Bing តំណាងក្រុមហ៊ុន CHN Sports បានលើកឡើងថា ក្រុមហ៊ុនបានបើកដំណើរការតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ នេះជាជំហានជំបូងដែលលោកបានធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា។ លោកស្រលាញ់ចូលចិត្តប្រជាជនខ្មែរ និងចង់ចូលរួមជួយអភិឌ្ឍន៍ការវិស័យកីឡានៅកម្ពុជាទើបធ្វើឲ្យរូបលោកចាប់ដៃគូជាមួយសហព័ន្ធខ្មែរកីឡាហែលទឹកតែម្តងទៅ។
លោកសង្ឈឹមថា កីឡាករ-កីឡាការិនីហែលទឹកកម្ពុជានឹងកាន់តែបង្កើននូវសមត្ថភាពខ្លួនឯង និងទទួលបានលទ្ធផលកាន់ខ្ពស់រហូតដល់ដណ្តើមបានមេដាយបន្ថែមទៀត។ លោកនឹងខិតខំប្រឹងប្រែងជួយឧបត្ថម្ភគាំទ្រនូវផ្នែកផ្សេងៗទៀតប្រសិនអាចធ្វើទៅបាន។

ទិដ្ឋភាពក្រុមកីឡាហែលទឹកដើរមើលក្នុងហាង
បញ្ជាក់ដែរថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះសហព័ន្ធខ្មែរកីឡាហែលទឹក និង CHN Sports ចុះអនុស្សារណៈ(MOU)លើការឧបត្ថម្ភគាំទ្ររយៈពេល ២ឆ្នាំជាឈុតសំលៀកបំពាក់សរុប ៤០០ឈុតដើម្បីជួយសម្រួលដល់ការចេញទៅប្រកួតផ្សេងៗទាំងនៅក្នុងស្រុក និងអន្តរជាតិ៕

ទិដ្ឋភាពក្រុមកីឡាហែលទឹកដើរមើលក្នុងហាង
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


