កីឡា
ថ្ងៃនេះ ក្រុមខេត្ត៣ប៉ះក្រុមលីគទី២ វគ្គជម្រុះថ្នាក់ជាតិពានសម្តេចតេជោ ហ៊ុន សែន
ការប្រកួតដំណាក់ជម្រុះថ្នាក់ជាតិ ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចាប់ផ្តើមនៅថ្ងៃអង្គារ៍ ទី២១ ខែមិថុនា ឆ្នាំ២០២២នេះហើយដោយក្រុមជាប់ជម្រុះថ្នាក់ខេត្ត៣ជួបក្រុមលីគទី២។

ក្រុមខេត្តកំពត អេហ្វស៊ី បើកទ្វារកីឡដ្ឋានខេត្តកំពតរបស់ខ្លួនវេលាម៉ោង ៣:៣០នាទីរសៀលនេះទទួលស្វាគមន៍ក្រុមភ្ញៀវខេត្តព្រៃវែង អេហ្វស៊ី មកពីលីគទី២។ ខេត្តកំពតជាក្រុមមួយដែលមានឈ្មោះបោះសំឡេងក្នុងចំណោមក្រុមខេត្តនានា ប៉ុន្តែបើប្រៀបធៀបជាមួយក្រុមខេត្ត ព្រៃវែង អេហ្វស៊ីគឺនៅមានកម្រិតទាបជាង ពីព្រោះក្រុមខេត្តព្រៃវែងសំបូរយុវជនល្អៗដែលជាប់ជម្រើសជាតិ។
ម៉ោងដំណាកគ្នានេះ ក្រុមឬទ្ធីសែន ត្រូវតទល់នឹងក្រុមលេចធ្លោ កោះកុង អេហ្វស៊ី មកពីលីគទី២។ ក្រុមខេត្តកោះកុងមានកីឡាករសំបូរបទពិសោធច្រើន និងគ្រូបង្វឹកក៏មានបទពិសោធច្រើន។ ដូច្នេះក្រុមតំណាងខេត្តកំពង់ឆ្នាំងត្រូវធ្វើការធ្ងន់ហើយក្នុងផ្ទះរបស់ខ្លួននៅទីលានវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច។ ការប្រកួតនេះមានផ្សាយផ្ទាល់តាម BTV។

ជាមួយគ្នានេះ ក្រុមខ្លាំងសំបូរកីឡាករមានបទពិសោធច្រើន អាយ អេស អាយ ដង្កោសែនជ័យ ចេញពីរាជធានីភ្នំពេញធ្វើដំណើរទៅសួរសុខទុក្ខ ក្រុមជើងឯករងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តឆ្នាំ២០២២គឺ ខេត្តឧត្តរមានជ័យ នៅទីលានវិទ្យាល័យ តេជោសែន សំហេង វេលាម៉ោង៣:៣០នាទីរសៀល។ ប្រកួតនេះក៏ផ្សាយផ្ទាល់តាម BTV ដែរ។

នេះជាការប្រកួតក្នុងផ្ទះជើងទី១ ហើយនៅថ្ងៃស្អែក ទី២២ ខែមិថុនា នឹងមានការប្រកួត៣គូទៀតសម្រាប់ជើងទី១ដូចគ្នា៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


